រដ្ឋបាលខេត្តត្បូងឃ្មុំ

Tboungkhmum Provincial Administration

អភិបាលខេត្តត្បូងឃ្មុំ និងថ្នាក់ដឹកនាំអន្តរក្រសួង ចុះពិនិត្យ និងប្រជុំបូកសរុបគម្រោងដែលអនុវត្តការទូទាត់ពហុឆ្នាំ ស្ថិតក្នុងតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ

By AdminView (410)

(ត្បូងឃ្មុំ)៖ ស្របពេលបុណ្យភ្ជុំបិណ្ឌ ដែលជាបុណ្យដ៏ធំមួយរបស់ប្រជាពលរដ្ឋខ្មែរ ជិតចូលមកដល់ក្នុងពេលឆាប់ៗនេះ ហើយដែលថ្ងៃនោះ ប្រជាពលរដ្ឋតែងធ្វើដំណើរ ទៅកាន់ទីវត្តអារ៉ាមនានា ដូច្នេះដោយគិតគូរពីការធ្វើដំណើររបស់ប្រជាពលរដ្ឋឲ្យ មានភាពងាយស្រួល នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត អភិបាលខេត្តត្បូងឃ្មុំ រួមជាមួយគណៈប្រតិភូជំនាញអន្តរក្រសួង បានចុះពិនិត្យមើលផ្លូវនានា ក្នុងខេត្តដើម្បីជួយពន្លឿនការស្ថាបនាផ្លូវឱ្យទាន់ពេលវេលាដើម្បីសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋដែលប្រាស្រ័យផ្លូវ មានភាពងាយស្រួលក្នុងការធ្វើដំណើរទៅវិញទៅមក។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងគណៈប្រតិភូជំនាញអន្តរ ក្រសួង ដែលដឹកនាំ ដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រេសួងមហាផ្ទៃ បានចុះត្រួតពិនិត្យជាក់ស្តែងដល់ទីតាំងគម្រោងអនុវត្តការទូទាត់ពហុឆ្នាំ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់រដ្ឋាបាល ខេត្តត្បូងឃ្មុំ។

ក្នុងការចុះពិនិត្យនេះបានធ្វើឡើងដោយអនុវត្តតាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ កម្ពុជា ដែលសម្តេច គឺតែងតែគិតគួរពីសុខទុក្ខ និងការលំបាករបស់ប្រជាពលរដ្ឋធ្វើដំណើគ្រប់រូប កន្លែងមានផ្លូវខូចខាតដោយកត្តាអ្វីមួយ ហើយថ្នាក់ដឹកនាំតែងតែចុះទៅត្រួតពិនិត្យដោយផ្ទាល់ ដោយមិនខ្លាចនឿយហត់នោះឡើយ។

ការចុះត្រួតពិនិត្យដល់ទីតាំងអនុវត្តគម្រោងជាក់ស្តែង នេះ មានគោលបំណងលើកកម្ពស់ប្រសិទ្ធភាព នៃការអនុវត្តគម្រោង និងការរៀបចំថវិកាពហុឆ្នាំជាអាទិ៍ ក្នុងការ បន្តចុះពិនិត្យដល់ទីតាំងអនុវត្តគម្រោងជាក់ស្តែង ជាពិសេសគម្រោង ដែលអនុវត្តការទូទាត់ពហុឆ្នាំ ក្នុងទីតាំងតំបន់រដ្ឋបាល ខេត្តត្បូងឃ្មុំនេះ ហើយក៏ដើម្បីធ្វើការបូកសរុបគម្រោង ដោយមានការឯកភាពលើប្លង់រៀបចំតំបន់រដ្ឋបាលខេត្ត ការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ការផ្គត់ផ្គង់គ្រឿងសង្ហារឹម ការត់បណ្តាញខ្សែរ និងបំពាក់គ្រឿងអេឡិចត្រូនិច ការស្ថាបនាស្ថានីយសម្អាតទឹកកខ្វក់ ។ល។

ក្នុងការចុះត្រួតពិនិត្យ និង ប្រជុំបូកសរុបគម្រោងដែលអនុវត្តការទូទាត់ពហុឆ្នាំ ស្ថិតក្នុងតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ នេះ មានសារៈសំខាន់ណាស់ កុំអោយគម្លាតឆ្ងាយរវាងជនបទ និងទីប្រជុំជន ហើយកាន់តែខិតជិតគ្នា និងជាសរសៃឈាមសេដ្ឋកិច្ច ក្នុងការចរាចរផ្លាស់ប្តូរទំនិញនៅតាមព្រំដែន រវាងប្រជាជន និងប្រជាជន និងសារៈសំខាន់មួយចំនួនទៀត ជាពិសេសធ្វើអោយខេត្តត្បូងឃ្មុំមានការចម្រើនជាច្រើនបន្ថែមទៀត។

សូមបញ្ជាក់ថា៖ គណៈកម្មាធិការអន្តរក្រសួងរៀបចំរដ្ឋបាលខេត្តត្បូងឃ្មុំ គឺត្រូវបានអនុវត្ត និង កំពុងបន្ត ក្នុងងនោះមានគម្រោង ចំនួន ៤ កំពុងអនុវត្តការទូទាត់ជាពហុឆ្នាំ ( ២០១៩- ២០២៤) ដោយមានសេសសល់ការងារមួយចំនួនទៀត ទន្ទឹមនេះ រាជរដ្ឋាភិបាល ក៏បានឯកភាពអោយស្ថាបនាបន្តបន្ថែម (ជំហ៊ានទី ២)ផងងដែរ ទាំងនេះ គឺក្នុងគោលបំណងបន្ថយសម្ពាធថវិការផង និង បន្ថយបន្ទុកបំណុលនាពេលអនាគតផង ចំពោះការពិនិត្យជាក់ស្តែងដល់ទីតាំងអនុវត្តគម្រោង និង បូកសរុបគម្រោងដែលទូទាត់ពហុឆ្នាំ ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ស្ថិតក្នុងតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ សម្រាប់រាជរដ្ឋាភិបាលកម្ពុជា៕ វ៉ាន់ វីរៈ

Popular Service
ស្នងការរដ្ឋាន ២៤/២៤ ម៉ោង07144 22666
08887 37467
នគរបាលក្រុងសួង097778 0035
នគរបាលស្រុកត្បូងឃ្មុំ097778 0044
នគរបាលស្រុកពញាក្រែក097778 0045
នគរបាលស្រុកអូររាំងឪ097778 0048
នគរបាលស្រុកក្រូចឆ្មារ097778 0043
នគរបាលស្រុកមេមត់097778 0047
នគរបាលស្រុកតំបែរ097778 0046
TBOUNG KHMUM WEATHER
Related News

ភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

Email : admin@tboungkhmum.gov.kh

Phone Number : (+855)45 211 118

© 2020

All Rights Reserved by Tboung Khmum Administration

Last update : 1 year ago