រដ្ឋបាលខេត្តត្បូងឃ្មុំ

Tboungkhmum Provincial Administration

ឯកឧត្តម ពាង ណារិទ្ធ អភិបាលរងខេត្ត អញ្ជើញដាំកូនឈើ នៅភូមិស្រែលើសែនជ័យ ឃុំជាំក្រវៀន ស្រុកមេមត់

By AdminView (609)

មេមត់៖ ថ្ងៃ ២២ សីហា ២០១៩ ពិធីដាំកូនឈើ នៅភូមិស្រែលើសែនជ័យ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពឯកឧត្តម ពាង ណារិទ្ធ អភិបាលរងខេត្ត និងជាប្រធានគ្រប់គ្រងគម្រោង បែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍន៍សេដ្ឋកិច្ចជំហាន២ខេត្តត្បូងឃ្មុំ (LASED II) ដោយមានការចូលរួមពី មន្ត្រីអនុវត្តគម្រោងLASED II ថ្នាក់ខេត្ត អភិបាលស្រុកមេមត់ មន្ត្រីគម្រោងស្រុកមេមត់ មេឃុំជាំក្រវៀន ប្រជាការពារភូមិ និងប្រជាពលរដ្ឋ សរុបប្រមាណ ៨០នាក់។
ការរៀបចំពីធីដាំកូនឈើនេះឡើង ក្នុងគោលបំណងចូលរួម សកម្មភាពអភិរក្សធនធានធម្មជាតិ និងធនធានព្រៃឈើ ជាពិសេសរក្សានិរន្តរភាពព្រៃឈើ នៅក្នុងព្រៃសហគមន៍ និងជួយកាត់បន្ថយការប្រែប្រួលអាកាសធាតុ ប្រភេទកូនឈើទាំងនោះរួមមាន ក្រញ៉ូង បេង សុក្រំ កកោះ និងកូនឈើទាល សរុបប្រមាណ៧០០ដើម ដាំលើផ្ទៃដីសរុបប្រមាណជាជាង១.៥ហិកតា។
ជាមួយគ្នានេះ ក៏បានចុះពិនិត្យការដាំដុះដំណាំបន្លែរបស់ កសិករជាសម្បទានិក ដែលបានដាំក្នុងផ្ទះសំណាញ់ខ្នាតតូច ធន់ទៅនឹងការបម្រែបម្រួលអាកាសធាតុ និងការដាំដុះបន្លែនៅទីវាល ក្នុងនោះ លោកប្រធានមន្ទីរបានផ្ដល់ អនុសាសន៍ណែនាំបច្ចេកទេសបន្ថែមដល់កសិករពីការដាំដុះដំណាំបន្លែ ការថែទាំ និងការប្រមូលផលបន្លែផងដែរ។


Popular Service
ស្នងការរដ្ឋាន ២៤/២៤ ម៉ោង07144 22666
08887 37467
នគរបាលក្រុងសួង097778 0035
នគរបាលស្រុកត្បូងឃ្មុំ097778 0044
នគរបាលស្រុកពញាក្រែក097778 0045
នគរបាលស្រុកអូររាំងឪ097778 0048
នគរបាលស្រុកក្រូចឆ្មារ097778 0043
នគរបាលស្រុកមេមត់097778 0047
នគរបាលស្រុកតំបែរ097778 0046
TBOUNG KHMUM WEATHER
Related News

ភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

Email : admin@tboungkhmum.gov.kh

Phone Number : (+855)45 211 118

© 2020

All Rights Reserved by Tboung Khmum Administration

Last update : 1 year ago