រដ្ឋបាលខេត្តត្បូងឃ្មុំ

Tboungkhmum Provincial Administration
ស្វែងរក

អភិបាលខេត្តត្បូងឃ្មុំ ជំរុញឲ្យរដ្ឋបាលស្រុកក្រូចឆ្មារ បន្តបង្ក្រាបរាល់បទល្មើសជលផល ទន្ទ្រានរំលោភដីរដ្ឋ ក្មេងទំនើង គ្រឿងញៀន និងល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ ឲ្យខានតែបាន

  • 180
  • ដោយ Admin

(ត្បូងឃ្មុំ): ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ថ្លែងលើកឡើងបែបនេះ ក្នុងឱកាសរួមជាមួយឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត ចុះជួបសំណេះសំណាលជាមួយបងប្អូនមន្ត្រីរាជការ ចំណុះរដ្ឋបាលស្រុកក្រូចឆ្មារ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ នៅសាលាស្រុកក្រូចឆ្មារ។

ឯកឧត្តម ប៉ែន កុសល្យ គូសបញ្ជាក់ថា ពាក់ព័ន្ធជាមួយដីរដ្ឋ នៅតំបន់ព្រៃលិចទឹកក្នុងស្រុកក្រូចឆ្មារ ចំនួន៤ទីតាំង គឺ តំបន់ព្រៃលិចទឹកប្រើប្រាស់ច្រើនយ៉ាង បឹងកាដេ តំបន់ក្របីក្រៀក តំបន់ព្រៃលិចទឹកពស់អំបែង និងតំបន់ព្រៃលិចទឹកក្រពើខាំតា(ខ្នងព្រែក) កងកម្លាំងចម្រុះទាំងអស់ដែលឈរជើងនៅមូលដ្ឋានអភិរក្ស ត្រូវធ្វើការការពារឱ្យបាននៅតំបន់ព្រៃលិចទឹកទាំងនេះ ដើម្បីទុកសម្រាប់បងប្អូនប្រជាពលរដ្ឋ និងកូនចៅជំនាន់ក្រោយបានដឹងនិងស្គាល់ពីប្រភេទសត្វគ្រប់ប្រភេទ និងត្រីគ្រប់ប្រភេទ ដែលកំពុងរស់នៅក្នុងតំបន់នេះផងដែរ។

ជាមួយគ្នានោះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត រំលឹកជាថ្មីបន្ថែមថា បងប្អូនមន្ត្រីរាជការយើងនៅតាមភូមិ/ឃុំ ត្រូវរក្សាឱ្យបាននៅភូមិមឃុំ មានសុវត្ថិភាព ដែលសំដៅដល់ការធ្វើយ៉ាងណា លុបបំបាត់រាល់ក្មេងទំនើង ល្បែងស៊ីសង ខុសច្បាប់ និងគ្រឿងញៀន ដើម្បីឱ្យស្របតាមគោលដៅរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញសំដៅដល់ការអភិវឌ្ឍន៍តាមភូមិ ឃុំ សង្កាត់ ឱ្យមានភាពល្អប្រសើរ និងសុខសន្តិភាព សុវត្ថិភាពក្នុងមូលដ្ឋាន៕

អត្ថបទទាក់ទង