១. មូលហេតុ៖ ដោយសារស្ថានភាពសង្គ្រាម និងវិបត្តិសកលធ្វើឱ្យតម្លៃប្រេង និងថ្លៃដើមផលិតអគ្គិសនីកើនឡើង រាជរដ្ឋាភិបាលត្រូវដាក់ចេញវិធានការសន្សំសំចៃដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ច។
២. វិធានការសន្សំសំចៃប្រេងឥន្ធនៈ៖
-កាត់បន្ថយការចំណាយប្រេងសម្រាប់បេសកកម្ម (លើកលែងតែវិស័យសន្តិសុខ និងសេវាចាំបាច់បំផុត)។
-ជំរុញការប្រជុំតាមអនឡាញ (Zoom) ជំនួសឱ្យការធ្វើដំណើរ។
-សម្រួលចរាចរណ៍កុំឱ្យស្ទះយូរ ដើម្បីកាត់បន្ថយការខ្ជះខ្ជាយប្រេង។
៣. វិធានការសន្សំសំចៃអគ្គិសនី៖
-គ្រប់ស្ថាប័នរដ្ឋត្រូវប្រើប្រាស់អគ្គិសនីក្នុងអគាររដ្ឋបាលឱ្យមានប្រសិទ្ធភាព និងសន្សំសំចៃបំផុត។
-រៀបចំប្រព័ន្ធបំភ្លឺសាធារណៈ (តាមសួនច្បារ ផ្លូវថ្នល់) ឱ្យមានរបៀបរៀបរយ (បិទ/បើកតាមម៉ោងកំណត់)។
-ផ្សព្វផ្សាយ និងអប់រំដល់ប្រជាពលរដ្ឋឱ្យចូលរួមសន្សំសំចៃថាមពលទាំងអស់គ្នា។
៤. ការអនុវត្ត៖ គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត ត្រូវអនុវត្តតាមសារាចរនេះដោយស្មារតីទទួលខុសត្រូវខ្ពស់ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

