រដ្ឋបាលខេត្តត្បូងឃ្មុំ

Tboungkhmum Provincial Administration
ស្វែងរក

​សក្តានុពលវិនិយោគ

  • 5.4ពាន់
  • ដោយ Admin
គម្រោងកំពុងដំណើរការសាងសង់
១.មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ
គម្រោងសាងសង់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ មានតម្លៃប្រមាណ ៥០លានដុល្លារ ស្ថិតនៅតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ ចាប់ផ្តើមសាង់សង់នៅថ្ងៃ ០១ មីនា ២០១៩ គ្រោងនឹងបញ្ចប់ក្នុងរយៈពេល ៣២ខែ
២.ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ និងផ្លូវតភ្ជាប់ពីគល់ស្ពានមកទីរួមខេត្តត្បូងឃ្មុំ
ស្ពានស្ទឹងត្រង់ ក្រូចឆ្មារ ប្រវែង ១ ១៣១ម៉ែត្រ ទទឺង ១៣,៥ ម៉ែត្រ ចាប់ផ្តើមសាងនៅខែវិច្ឆិកា ២០១៧ គ្រោងបញ្ចប់ ខែឧសភា ២០២០

៣.គំរោងផ្សារធំតំបន់ពាណិជ្ជកម្ម ខេត្តត្បូងឃ្មុំ (ផ្នែកឯកជន)

ចាប់ផ្តើមសាងសង់នៅខែឧសភា ២០១៩ មានរយៈពេល ២៤ ខែ

៤.គម្រោងផ្សារចំការថ្ម (ផ្នែកឯកជន)

ចាប់ផ្តើមសាងសង់ខែវិច្ឆិកា ឆ្នាំ២០១៨ មានរយៈពេល ១៨ ខែ

៥.គម្រោងផ្សារគំរូព្រំដែន ផ្សារដា (វិនិយោគរបស់រដ្ឋ)

គម្រោងផ្សារដារ ស្ថិតនៅច្រកព្រំដែនដារ ស្រុកមេមត់ ជាផ្សារផ្លាស់ប្តូរកសិផល ផលិតផល
មានតម្លៃ ២ លានដុល្លារអាមេរិច រយៈពេលសាងសង់ ២០ខែ