រដ្ឋបាលខេត្តត្បូងឃ្មុំ

Tboungkhmum Provincial Administration
ស្វែងរក

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល ខេត្តត្បូងឃ្មុំ ដឹកនាំក្រុមការងារចុះពិនិត្យទីតាំងច្រាំងបាក់ និងស្ថានភាពទឹកទន្លេដែលកំពុងហក់ឡើងជាបន្តបន្ទាប់

  • 330
  • ដោយ Admin

នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បាកដឹកនាំអភិបាលរងខេត្ត និងក្រុមការងារចម្រុះចុះពិនិត្យដោយផ្ទាល់ នូវទីតាំងច្រាំងទន្លេបាក់ក្នុងឃុំទន្លេបិទ និងបន្តពិនិត្យស្ថានភាពទឹកទន្លេដែលកំពុងហក់ឡើងជាបន្តបន្ទាប់ ដែលអាចបង្កជាហានិភ័យដល់ពលរដ្ឋ នៅភូមិសាស្ត្រតាមបណ្តោយដងទន្លេ និងបន្តពិនិត្យទីទួលសុវត្ថិភាពក្នុងស្រុកត្បូងឃ្មុំ និងស្រុកក្រូចឆ្មារ។

ក្រោយពីការចុះពិនិត្យនិងសិក្សាករណីបាក់ច្រាំងទន្លេខាងលើរួចមក ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានដាក់ចេញវិធានការជាបន្ទាន់ក្រោយពីមានការសំណូមពរពីសំណាក់បងប្អូនប្រជាពលរដ្ឋករណីបាក់ច្រាំងទន្លេនេះ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានបញ្ជាចំនួន២ចំនុច ទី១.អាជ្ញាធរ ពាក់ព័ន្ធទាំងអស់ត្រូវត្រៀមសម្ភារៈកម្លាំងដើម្បីជួយប្រជាពលរដ្ឋឱ្យទាន់ពេលវេលា ទី២ ឯកឧត្តម នឹងធ្វើសំណើជូនប្រមុខរាជរដ្ឋាភិបាល តាមរយៈគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីមានវិធានការទប់ស្កាត់ រឺវិធានការនានាការពារការបាក់ច្រាំងទន្លេនេះ ចំពោះមុខ ឯកឧត្តមចាត់អោយអាជ្ញាធរ ជួយរុះរើផ្ទះ ដែលប៉ះពាល់ ។

ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្នចំពោះកូនចៅតូចៗ ដើម្បីចៀសវាងពីគ្រោះអកុសលនានា ក្នុងគ្រាទឹកជំនន់នេះ និងបានក្រើនរំលឹកដល់អាជ្ញាធរ ឱ្យបង្កើនការយកចិត្តទុកដាក់ចំពោះសុវត្ថិភាព និងការខ្វះខាតរបស់ប្រជាពលរដ្ឋ ក្នុងគ្រាជួបគ្រោះជំនន់ និងបានណែនាំដល់អាជ្ញាធរ ឱ្យស្រង់ទិន្នន័យផលដំណាំ សន្ទូង ស្រូវ របស់ប្រជាពលរដ្ឋ ដែលរងការខូចខាត ហើយក៏ត្រូវត្រៀមលក្ខណៈក្នុងការបង្កបង្កើនផលឡើងវិញ ។

សូមបញ្ជាក់ថា ករណីបាក់ច្រាំងទន្លេនៅឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ អាជ្ញាធរបានជួយរុះរើផ្ទះប្រជាពលរដ្ឋជាបន្តបន្ទាប់ទាន់ពេលវេលា ចំណែកនៅស្រុកក្រូចឆ្មារ មិនមានផលប៉ះពាល់ទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅឡើយទេ ៕

អត្ថបទទាក់ទង