រដ្ឋបាលខេត្តត្បូងឃ្មុំ

Tboungkhmum Provincial Administration
ស្វែងរក

សមាគមន៍នារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំ ប្រគល់ផ្ទះ១ខ្នង និងអំណោយមនុស្សធម៍ ជូនដល់គ្រួសារក្រីក្រលំបាកក្នុងស្រុកតំបែរ

  • 433
  • ដោយ Admin

(ត្បូងឃ្មុំ)៖ លោកជំទាវ ម៉េង វ៉ាន់ដានីន ប្រធានកិត្តិយសសមាគមន៍នារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំ បានអញ្ជើញប្រគល់ផ្ទះទំហំ ទទឹង០៤ម៉ែត្រ បណ្ដោយ០៦ម៉ែត្រ ជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាលខេត្ត និងលោកជំទាវ ម៉េង វ៉ាន់នីន ផ្ទាល់ជូនដល់លោកពូ ប៊ន សុខរ៉ា និងមីង ទុយ អឿន ដែលក្រីក្រ ជួបការលំបាក ។

ព្រមទាំងនាំយកអំណោយរួមមាន អង្ករ ១៥០ គីឡូក្រាម ទឹកត្រី ៨យួរ ទឹកស៊ីអ៉ីវ ៨យួរ ទឹកសុទ្ធ ១០យួរ ម៉ាស ៨ប្រអប់ ជែល ៤ដប ត្រីខ ៥យួរ និងថវិកា ១,៣១០,០០០រៀល ផ្ដល់ជូនដល់លោកពូ ប៊ន សុខរ៉ា និងមីង ទុយ អឿន និងគ្រួសារក្រីក្រ ជួបការលំបាក ចំនួន ៥គ្រួសារ ទៀត ដែលរស់នៅភូមិស្ទឹងតាថុក និង ភូមិជាចធំ ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។

សកម្មភាពមនុស្សធម៍នេះធ្វើឡើងរសៀលថ្ងៃ១៤ ខែធ្នូ ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ ខៀវ សាមួន អនុប្រធានកិត្តិយស លោកជំទាវ នី ចាន់ធីតា ប្រធានប្រតិបត្តិ ព្រមទាំងក្រុមការងារ រួមជាមួយលោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុក អនុសាខាសមាគមនារីស្រុកតំបែរ និង អាជ្ញាធរស្រុកតំបែរ។

ក្នុងឱកាសនោះលោកជំទាវ ម៉េង វ៉ាន់ដានីន ក៏ពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ប្រមុខថ្នាក់ដឹកនាំសមាគមន៏ ក៏ដូចជារដ្ឋបាលខេត្ត ដែលជានិច្ចកាល តែងតែគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ជាក់ស្តែងអំណោយមានដូចជាផ្ទះខាងលើ សម្ភារៈប្រើប្រាស់ក្នុងផ្ទះ គ្រឿងឧបភោគ-បរិភោគ ជាច្រើនមុខ និងថវិកាមួយចំនួនផងដែរ។

លោកជំទាវ ក៏បានបង្ហាញនូវសមានចិត្ត

និងទឹកចិត្តប្រកបដោយភាពមនុស្សធម៌ យកមក ផ្តល់ជូននៅពេលនេះ អាចជួយសម្រាលនូវការលំបាករបស់ពួកគាត់ បានមួយរយៈផងដែរ ជាពិសេសបន្ទាប់ពីបានទទួលរងផលប៉ះពាល់ នៃវិបត្តិកូវីដ-១៩ នេះ។

ជាការឆ្លើយតប ប្រជាពលរដ្ឋដែលជាគ្រួសារក្រីក្រ ជួបការលំបាក បន្ទាប់ពីទទួលបានផ្ទះ និងអំណោយ បានលើកម្រាមដៃ ១០ ថ្លែងអំណរគុណចំពោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណអភិបាលខេត្ត និង លោកជំទាវ ម៉េង វ៉ាន់ដានីន ប្រធានកិត្តិយស សមាគមន៏នារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំ ព្រមទាំងក្រុមការងារសមាគន៏ ដែលតែងតែគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ទីកន្លែង ពិសេសគ្រួសារក្រីក្រលំបាកដូចជាពួកគាត់ជក់ស្តែងនេះតែម្តង៕

អត្ថបទទាក់ទង