(ត្បូងឃ្មុំ)៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ មានប្រសាសន៍ប្រកាសចំៗបែបនេះ ធ្វើឡើងក្នុងឳកាសដែល ឯកឧត្តមបណ្ឌិត និងលោកជំទាវ ម៉េង វ៉ាន់ដានីន និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីបញ្ចុះបឋមសិលាកសាងទីកន្លែងព្រះសង្ឃប្រសូត្រ ធ្វើអំពីស្ពាន់និងមាស នៅវត្តសាមគ្គីសុខារាម (ហៅត្តច្រករំដេង) ស្ថិតនៅក្នុងឃុំត្រពាំងផ្លុង ស្រុកពញាក្រែក នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ ។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ មានប្រសាសន៍ទៅកាន់លោកតាលោកយាយ ក្មួយៗសិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ បន្តថា «ប្រទេសជាតិយើងសព្វថ្ងៃនេះ កំពុងតែមានរីកចម្រើនជាលំដាប់ កំពុងកសាងលើគ្រប់វិស័យ ពិសេសវិស័យពុទ្ធចក្រ ក៏ដោយសារតែប្រទេសមានសុខសន្ដិភាព ដែលបានមកពីក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងរឹងមាំពីសំណាក់សម្ដេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា»។
ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បញ្ជាក់ថា បច្ចុប្បន្ននេះ ព្រះសង្ឃលោកអាចារ្យគណៈកម្មការវត្តច្រករំដេង បានឯកភាពគ្នា ជាវដីពង្រីកទីធ្លាវត្ត និងចាប់ផ្ដើមកសាងទីបូជណីយដ្ឋាន កន្លែងព្រអង្គប្រសូត្រសម្រាប់ តំកល់រូវបដិមាព្រះអង្គប្រសូត្រ កម្ពស់សរុប១៧ម៉ែត្រ ក្នុងនោះ ធ្វើអំពីស្ពាន់កម្ពស់៤ម៉ែក្រ ៣តឹក ផ្កាឈូកទ្រព្រះអង្គ៧ជាន់ កំពស់៥ម៉ែត្រ ខឿន៣ជាន់ កម្ពស់៧ម៉ែត្រ ៥តឹក ។
ក្នុងការកសាងបដិមាព្រះអង្គប្រសូត្រនេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងលោកជំទាវ ម៉េង វ៉ាន់ដានីន បានប្រគេនបច្ច័យចំនួន ០៤លានរៀល និងបានចែកអាវរងារជូនលោកតាលោកយាយផងដែរ៕
![](https://asset.cambodia.gov.kh/provincial/sites/15/2021/12/13-Sophorn4-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/15/2021/12/13-Sophorn3-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/15/2021/12/13-Sophorn1-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/15/2021/12/13-Sophorn2-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/15/2021/12/13-Sophorn10-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/15/2021/12/13-Sophorn6-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/15/2021/12/13-Sophorn7-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/15/2021/12/13-Sophorn8-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/15/2021/12/13-Sophorn9-1024x683.jpg)