រដ្ឋបាលខេត្តត្បូងឃ្មុំ

Tboungkhmum Provincial Administration
ស្វែងរក

អភិបាលខេត្តត្បូងឃ្មុំ ផ្ញើសារគោរពជូនពរជូនចំពោះ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ក្នុងឱកាសទទួលបាន <<រង្វាន់កិត្តិយសអាយប៉ា-AIPA Distinguished Service Award>>

  • 605
  • ដោយ Admin

(ត្បូងឃ្មុំ)៖ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តត្បូងឃ្មុំ ពិតជាមានក្ដីសោមនស្សរំភើបរីករាយយ៉ាងក្រៃលែង និងសូមចូលរួមអបអរសាទរជាអនេកគោរពជូនចំពោះ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា និងជាប្រធានក្រុមរដ្ឋសភាជាតិអាយប៉ាកម្ពុជា ក្នុងឱកាសដ៏ថ្លៃថ្លានៃការទទួលបាន <<រង្វាន់កិត្តិយសអាយប៉ា-AIPA Distinguished Service Award>>។

ក្នុងឱកាសប្រកបដោយមោទនភាពនេះ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ពិតជាមានកិត្តិយសសក្តិសមនឹងទទួលបានគ្រឿងឥស្សរិយយសនេះ ដែលជាសក្ខីភាពឆ្លុះបញ្ចាំងអំពីកាយវិការឈ្លាសវៃ ទេពកោសល្យ គតិបណ្ឌិត និងភាពប៉ិនប្រសប់ច្នៃប្រឌិតខ្ពស់ ក្នុងកិច្ចខិតខំប្រឹងប្រែងលះបង់ពុះពារឧបសគ្គគ្រប់បែបយ៉ាង ដើម្បីឧត្ដមប្រយោជន៍ជាតិនិងប្រជាជន ពិសេសបានចែករំលែកបទពិសោធក្នុងការរួមចំណែកអនុវត្ត ដល់ការលើកកម្ពស់AIPA បង្កើនចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ នៃស្ថាប័នរដ្ឋសភាកម្ពុជា នៅឆាកអន្តរជាតិឲ្យមានកិត្យានុភាពជាតិល្បីរន្ទឺទាំងក្នុងតំបន់ និងពិភពលោក។

ជាថ្មីម្ដងទៀតនាឱកាសនេះ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី និងវត្ថុស័ក្ដិសិទ្ធិក្នុងលោក សូមប្រសិទ្ធពរជ័យ បវរសួស្ដី សិរីមង្គល វិបុលសុខគ្រប់ប្រការជូនចំពោះឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី និងចៅប្រុសចៅស្រី សូមបានប្រកបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមជម្រាបថា៖ <<រង្វាន់កិត្តិយសអាយប៉ា-AIPA Distinguished Service Award>> គឺជាគ្រឿងឥស្សរិយយសដ៏សំខាន់ផ្តល់ជូនចំពោះវីរៈជនឆ្នើម ក្នុងការចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចការជូនបុព្វហេតុជាតិគ្រប់កាលៈទេសៈ និងជាវិភាគទានដ៏មានតម្លៃដល់ការបង្កើត និងអភិវឌ្ឍស្ថាប័នសភាក្នុងតំបន់មួយ ចាប់ពីដំណាក់កាលដំបូងជាអង្គការសភាអាស៊ាន (AIPO) មកជាអន្តរសភាអាស៊ាន (AIPA) ដែលបានធ្វើឲ្យតំបន់អាស៊ាន មានសមាហរណកម្ម និងអន្តរកម្មរវាង ASIANនិងAIPA កាន់តែមានភាពជិតស្និទ្ធ ក្នុងការឆ្ពោះទៅសម្រេចបាននូវការកសាងសហគមន៍អាស៊ាន ដែលមានជោគវាសនាតែមួយ៕

អត្ថបទទាក់ទង