រដ្ឋបាលខេត្តត្បូងឃ្មុំ

Tboungkhmum Provincial Administration
ស្វែងរក

អភិបាលខេត្តត្បូងឃ្មុំ បើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់កុមារនិងយុវវ័យដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ប្រមាណ១០ម៉ឺននាក់ នៅទូទាំងខេត្ត នូវវ៉ាក់សាំងប្រភេទ ស៊ីណូវ៉ាក់ ( sinovac)

  • 543
  • ដោយ Admin

(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃ១៦ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់កុមារនិងយុវវ័យដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ចំនួនប្រមាណជាង១០ម៉ឺននាក់ ទូទាំងខេត្តត្បូងឃ្មុំ នូវវ៉ាក់សាំងប្រភេទ ស៊ីណូវ៉ាក់ ( sinovac)។

ដែលពិធីនេះប្រព្រឹត្តិទៅ ក្នុងមូលដ្ឋានស្រុកអូររាំងឪ ខណៈ៦ក្រុង-ស្រុកផ្សេងទៀត ចាប់ដំណើរការចាក់ដូចគ្នា ចាប់ពីថ្ងៃ១៦ ដល់៣០ ខែសីហា ឆ្នាំ២០២១ ចាប់ពីម៉ោង៨ ដល់ម៉ោង១១ព្រឹក និងរសៀលម៉ោង១ ដល់ម៉ោង៤។

មានប្រសាសន៍ទៅកាន់ក្មួយនាឱកាសនោះ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងថា « ក្តីសង្ឃឹមរបស់កុមារ និងយុវ័យអាយុ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ និងទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ១៩ ហើយរយៈមិនយូរ និងបានចូលសាលារៀនវិញ នៅពេលដែលជំងឺលែងឆ្លង»។

ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ចំពោះជោគជ័យនៃយុទ្ធសាស្ត្រវ៉ាក់សាំងនិងយុទ្ធនាការប្រយុទ្ធទប់ស្កាត់កូវីដ-១៩ របស់សម្តេចដោយជឿជាក់យ៉ាងមុតមាំលើចលនាជាតិ ក្រោមមគ្គុទេ្ទសក៏ដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ថាយើងពិតជាប្រយុទ្ធឈ្នះកូវីដ-១៩ ដើម្បីអនាគតភ្លឺស្វាងរបស់ប្រទេសជាតិ និងប្រជាជនយើងជាក់ជាមិនខាន។

ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានធ្វើការអំពាវនាវ ដល់កុមារនិងយុវវ័យដែលមានអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំទូទាំងអស់ ទូទាំងខេត្តត្បូងឃ្មុំ ក្រោយទទួលបានការចាក់សាំងការពារជំងឺកូវីដ១៩រួចហើយ ត្រូវបន្តចូលរួមប្រកាន់ភ្ជាប់ នូវវិធានការ”៣ការ ពារ ៣កុំ”របស់ប្រមុខរាជរដ្ឋាភិបាល ឲ្យបានខ្ជាប់ខ្ជួន។

សូមបញ្ជាក់ថា ៖ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់កុមារនិងយុវវ័យដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ក្នុងមូលដ្ឋានស្រុកអូររាំងឪ ចាប់ផ្តើមពីថ្ងៃទី១៦ដល់៣០ ខែសីហា ឆ្នាំ២០២១នេះតទៅ ចាប់ម៉ោងព្រឹកម៉ោង៨ដល់ម៉ោង១១, រសៀលម៉ោង១ដល់ម៉ោង៤ ចំនួន១០ទីតាំង ៖ ទី១.មន្ទីរពេទ្យបង្អែកស្រុកអូរាំងឪ ២.មណ្ឌលសុខភាពមៀន ៣.មណ្ឌលសុខភាពអំពិលតាពក ៤.មណ្ឌលសុខភាពព្រះធាតុ ៥.មណ្ឌលសុខភាពពានជាំង ៦.មណ្ឌលសុខភាពស្រែស្ពៃ ៧.មណ្ឌលសុខភាពថ្នលកែង ៨.មណ្ឌលសុខភាពទួលសូភី ៩.មណ្ឌលសុខភាពចក ១០.មណ្ឌលសុខភាពដំរិល ។

ដោយឡែក ៖ ស្រុក/ក្រុងទាំង៦ទៀត មានមណ្ឌលសម្រាប់ចាក់វ៉ាក់សាំងការពារកូវីដ ១៩ រួមមាន ៖ ស្រុកពញាក្រែក ៖ ១១មណ្ឌល ស្រុកត្បូងឃ្មុំ ៖ ១៦មណ្ឌល ស្រុកតំបែរ ៖ ៦មណ្ឌល ស្រុកក្រូចឆ្មារ ៖ ៦មណ្ឌល ស្រុកមេមត់ ៖ ១៤មណ្ឌល និងក្រុងសួង ៖៣មណ្ឌល ។

បើតាមរបាយការណ៍របស់ មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ នៅក្នុងខេត្តត្បូងឃ្មុំ មានកុមារដែលមានអាយុចន្លោះពី១២ ទៅដល់ក្រោម១៨ឆ្នាំ គឺមានបចំនួនប្រមាណជាង១០ម៉ឺននាក់ផងដែរ៕

អត្ថបទទាក់ទង