រដ្ឋបាលខេត្តត្បូងឃ្មុំ

Tboungkhmum Provincial Administration
ស្វែងរក

ឯកឧត្តម ពាង ណារិទ្ធ អញ្ជើញដាំកូនឈើ ១០៥០ដើម នៅដីព្រៃសហគមន៍ស្រែលើសែនជ័យ

  • 721
  • ដោយ Admin

ព្រឹក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ពាង ណារិទ្ធ អភិបាលរងខេត្ត និងជាប្រធានគម្រោង LASED II បានដឹកនាំក្រុមការងារគម្រោងLASED II ខេត្ត ត្បូងឃ្មុំ រួមជាមួយរដ្ឋបាលព្រៃឈើ ដាំកូនឈេីចំនួន ១០៥០ដើម នៅលើដីព្រៃសហគមន៍ប្រមាណជាង ១,៧ហិកតា ជាប្រភេទកូនឈេីក្រញូង បេង នាងនួន ឈេីទាល អាគីនីន និង ឈេីធ្នង់ ជាដេីម នៅភូមិស្រែលេីសែនជ័យ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

គួរបញ្ជាក់ថា រដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំអនុវត្តគម្រោង LASED II ដើម្បីលើកស្ទួយកម្រិតជីវភាពប្រជាជន ដែលទទួលបានដីសម្បទានសង្គមកិច្ចនៅខេត្តត្បូងឃ្មុំ ដែលមានទីតាំងនៅភូមិស្រែលើសែនជ័យ ឃុំជាំក្រវៀន ស្រុកមេមត់ ដែលមកដល់ពេលនេះ ខេត្តត្បូងឃ្មុំ បានអនុវត្តចំនួន ២ដំណាក់កាលមកហើយ។

អត្ថបទទាក់ទង