រដ្ឋបាលខេត្តត្បូងឃ្មុំ

Tboungkhmum Provincial Administration

រដ្ឋបាលខេត្តត្បូងឃ្មុំ

Tboungkhmum Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

អភិបាលខេត្តត្បូងឃ្មុំ នាំយកថវិកានិងស្បៀងអាហាររបស់រាជរដ្ឋាភិបាលកម្ពុជា ចែកជូនដល់ពលរដ្ឋចំនួន១៧នាក់ ដែលកំពុងធ្វើចត្តាឡីស័ក

ដោយ Adminចំនួនទស្សនា (48)

(ត្បូងឃ្មុំ)៖ អំណោយជាថវិកា និងគ្រឿងឧបភោគបរិភោគជាការឧបត្ថម្ភរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការយកចិត្តទុកដាក់បំផុតពីសំណាក់សម្តេចតេជោ ហ៊ុន សែន ត្រូវបានឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នាំយកទៅចែកជូនដល់ពលរដ្ឋចំនួន១៧នាក់ ដែលកំពុងធ្វើចត្តាឡីស័ក នៅឃុំជីរោទ៍ទី២ ក្នុងស្រុកត្បូងឃ្មុំ នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ រួមមានអង្ករ ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ មី ប្រេងឆា សាប៊ូ ព្រមទាំងថវិការមួយចំនួន។

មានប្រសាសន៍សំណេះសំណាលទៅកាន់បងប្អូនពលរដ្ឋកំពុងដាក់ខ្លួនដោយឡែក១៤ថ្ងៃនាឱកាសនោះ ឯកឧត្តម បណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ពិតជាបានយកចិត្តទុកដាក់បំផុត ពី ទុក្ខលំបាករបស់ប្រជាពលរដ្ឋ គ្រប់កាលៈទេសៈ គ្រប់ ទីកន្លែង គ្រប់និន្នាការនយោបាយ មិនប្រកាន់ពូជសាសន៍ពណ៌សម្បុរ ពោលគឺមិនឲ្យប្រជាពលរដ្ឋណាម្នាក់អត់អាហារ ស្លាប់នោះឡើយ។

ឆ្លៀតក្នុងឱកាសនោះឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានក្រើនរំលឹក និងអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន នៅក្នុងសកម្មភាពប្រចាំថ្ងៃរបស់ខ្លួនត្រូវរក្សា អនាម័យជាប់ជានិច្ច មិនត្រូវជួបជុំឬប្រមូលផ្តុំគ្នានោះទេ ជាពិសេសចំពោះពលករទើបមកពីក្រៅប្រទេស ត្រូវដាក់ខ្លួនឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ដោយអនុវត្ត តាមវិធានការកាពាររបស់អាជ្ញាធរមូលដ្ឋាន ក្រសួងសុខាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលចម្លងបន្តនៃជំងឺកូវីដ-១៩ ព្រោះជំងឺនេះវាអាចឆ្លងយ៉ាងលឿនបំផុតពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ត្រូវរង់ចាំរហូតវ៉ាក់សាំងដែលសម្តេចតេជោ បញ្ជាក់ទិញបានមកដល់កម្ពុជានាពេលខាងមុខនេះ។

ជាមួយគ្នានោះដែរ បងប្អូនប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក បានសំដែងនូវក្តីរីករាយ និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ពិសេសសម្តេចទាំងទ្វេ ដែលតែងតែយកចិត្តទុកដាក់ឧបត្ថម្ភគាំទ្រលើកទឹកចិត្ត និងជួយរំលែកទុក្ខលំបាករបស់ប្រជាពលរដ្ឋបានទាន់ពេលវេលា។

គួររំលឹកថា ចាប់តាំងពីផ្ទុះការរីករាលដាលជាសកល នៃវីរុសកូរ៉ូណា ចូលមកដល់កម្ពុជា ក្រោមការដឹកនាំចង្អុលបង្ហាញរបស់សម្តេចតេជោ រដ្ឋបាលខេត្តត្បូងឃ្មុំដែលមានឯកឧត្តមបណ្ឌិត ជាម ច័ន្ទដោភ័ណ ជាអភិបាលខេត្ត បានរៀបចំពលរដ្ឋដែលបានឆ្លងជំងឺ និងអ្នកមានការពាក់ព័ន្ធធ្វើចត្តាឡីស័ក ពិនិត្យព្យាបាលរហូតបានជាសះស្បើយ ព្រមទាំងបាននាំយកអំណោយ និងថវិការរបស់រាជរដ្ឋាភិបាល របស់ឯកឧត្តមបណ្ឌិតផ្ទាល់ និងសប្បុរសជននានា ទៅចែកជូនជាបន្តបន្ទាប់ ជាក់ស្តែងបងប្អូនទាំង១៧នាក់នាពេលនេះ ដែលជាការយកចិត្តទុកដាក់បំផុត ក្នុងនាមអាណាព្យាបាលរបស់ពលរដ្ឋ នាដំណាក់កាលដ៍សំខាន់នេះ៕

បណ្ណាល័យព័ត៌មាន
សេវាពេញនិយម
សេវាថ្មីៗ
ស្នងការរដ្ឋាន ២៤/២៤ ម៉ោង07144 22666
08887 37467
នគរបាលក្រុងសួង097778 0035
នគរបាលស្រុកត្បូងឃ្មុំ097778 0044
នគរបាលស្រុកពញាក្រែក097778 0045
នគរបាលស្រុកអូររាំងឪ097778 0048
នគរបាលស្រុកក្រូចឆ្មារ097778 0043
នគរបាលស្រុកមេមត់097778 0047
នគរបាលស្រុកតំបែរ097778 0046
TBOUNG KHMUM WEATHER
ព័ត៌មានជាប់ទាក់ទង

ភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

អ៊ីមែល : admin@tboungkhmum.gov.kh

លេខទូរស័ព្ទ : (+855)45 211 118

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ

កែប្រែចុងក្រោយ : 1 ខែមុន