រដ្ឋបាលខេត្តត្បូងឃ្មុំ

Tboungkhmum Provincial Administration
ស្វែងរក

កិច្ចប្រជុំក្រុមប្រឹក្សាសាមញ្ញលើកទី១៥ អាណត្តិទី៣

  • 1.4ពាន់
  • ដោយ Admin

នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះ ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំសាមញ្ញលើកទី១៥ អាណត្តិទី៣ ក្រោមអធិបតីភាពឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ក្នុងនោះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនទៀត ។

របៀបវារៈ នៃកិច្ចប្រជុំសាមញ្ញលើកទី១៥ អាណត្តិទី៣នេះ នាឱកាសនោះ រួមមាន : ១.ពិនិត្យនិងអនុម័តសេចក្ដីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី៣របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ២.ពិនិត្យពិភាក្សា និង អនុម័ត លើសេចក្ដីព្រាងរបាយការណ៍រីកចំរើនប្រចាំខែកក្កដា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ និង៣.បញ្ហាផ្សេងៗ (បងថវិកាមូលនិធិមណះសង្គ្រោះសមាគមជាតិក្រុមប្រឹក្សារាជធានីខេត្ត) ។

អត្ថបទទាក់ទង