រដ្ឋបាលខេត្តត្បូងឃ្មុំ

Tboungkhmum Provincial Administration

រដ្ឋបាលខេត្តត្បូងឃ្មុំ

Tboungkhmum Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

នាយឧត្តមសេនីយ៍ សៅ សុខា និងអភិបាលខេត្តត្បូងឃ្មុំ សែនក្រុងពាលី ត្រៀមរៀបចំពិធីរំលឹកខួបលើកទី៤៣ នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត នាព្រឹកស្អែកនេះ (រូបភាព&វីដេអូ)

ដោយ Adminចំនួនទស្សនា (766)

(ត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០២០ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញអមដំណើរ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញជាធអិបតីក្នុងពិធីសែនក្រុងពាលី បួងសួងអរគុណសន្តិភាព នៅតំបន់កោះថ្ម ចំណុចអាងដាច់ X16 “ដើមត្រយឹង” ស្ថិតនៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដើម្បីត្រៀមរៀបចំពិធីរំលឹកខួបលើកទី៤៣ នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២០) ដែលនឹងប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី២០ ខែមិថុនា ស្អែកនេះ ក្នុងនោះមានអញ្ជើញចូលរួម ពីសំណាក់ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត រួមនឹងគណៈប្រតិភូអមដំណើរ ជាច្រើនរូបទៀត។

គិតត្រឹមថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០នេះ នៅសល់តែ ០១ថ្ងៃទៀតប៉ុណ្ណោះ ក្រសួងការពារជាតិ នឹងប្រារព្ធខួប ៤៣ឆ្នាំ នៃដំណើររបស់សមមមិត្ត ហ៊ុន សែន ឆ្ពោះទៅកាន់ការផ្តួលរំលំរបប ប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២០) ហើយការធ្វើនេះ គឺចង់បញ្ជាក់ និងរំលឹកនូវប្រវត្តិសាស្ត្រដ៏ជូរចត់ ក្នុងការបូជាសាច់ស្រស់ ឈាមស្រស់របស់សមមិត្ត ហ៊ុន សែន និងសមមិត្តផ្សេងទៀត ប្រាប់ដល់យុវជនជំនាន់ក្រោយឱ្យដឹង និងចងចាំបន្ថែមទៀត។

សូមជម្រាបថា ប្រវត្តិរបស់សមមិត្ត ហ៊ុន សែន និងសមមិត្តរួមដំណើរផ្សេងៗទៀត មិនអាចបំភ្លេចបាននោះឡើយ ខណៈការយកជីវិតទៅប្រថុយប្រថានជាមួយបរទេស (ស្នើសុំកម្លាំងវៀតណាម) ដើម្បីជួយ រំដោះប្រទេសជាតិឱ្យរួចផុតពីរបបដ៏សាហាវរបស់ខ្មែរក្រហម ហើយបានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍរហូតដល់សព្វថ្ងៃនេះ ។

យោងតាមឯកសារដែលបានចងក្រងដោយក្រុមការងារសាងសង់វិមានឈ្នះ-ឈ្នះ បានឱ្យដឹងថា កាលពីជាង ៤០ឆ្នាំមុនសមមិត្ត ហ៊ុន សែន និងកម្មាភិបាលដ៏ទុកចិត្តចំនួន ០៤ រូប ផ្សេងទៀត គឺមានសមមិត្ត នុច ថន, សមមិត្ត ញឹក ហួន, សមមិត្ត សាន សាញ់, និងសមមិត្ត វ៉ា ប៉ោអ៊ាន បាន ចាប់ផ្ដើមធ្វើដំណើរ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ នៅតំបន់កោះថ្ម ឃុំទន្លួង ស្រុកមេមត់ ខេត្តកំពង់ចាម (បច្ចុប្បន្នស្ថិតនៅខេត្តត្បូងឃ្មុំ) ដើម្បីស្នើសុំកម្លាំងភាគីវៀតណាម ឱ្យមកជួយរំដោះប្រទេសជាតិខ្មែរទាំងមូល ឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។

តាមឯកសារបានបញ្ជាក់ឱ្យដឹងទៀតថា សមមិត្ត ហ៊ុន សែន និងសមមិត្តដទៃទៀត បានធ្វើដំណើរជាមួយនឹងកាំភ្លើង ៣ដើម គ្រាប់បែក២គ្រាប់ និងកាំបិតខ្វែវមួយដើម ហើយការសម្រេចចិត្តរបស់សមមិត្តទាំងអស់នេះ គឺជាការចាកចេញដោយការឈឺចាប់ តែមានទឹកចិត្តមុះមុតដោយ សម្រេចចិត្តយកជីវិតធ្វើដើមទុន ដើម្បីធ្វើការតស៊ូផ្ដួលរំលំរបបប្រល័យពូជសាសន៍ ដ៏សាហាវយង់ឃ្នងនេះ។

ក្នុងការធ្វើខួបលើក៤៣ឆ្នាំ នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នេះ នឹងប្រព្រឹត្តទៅ នៅថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០២០ ស្អែកនេះ ក្រោមអធិបតីភាពសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ ស្ថិតនៅតំបន់កោះថ្ម ចំណុច អ៊ិច ១៦ ស្ថិតនៅឃុំទន្លួង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងបន្តដំណើរចូលទៅក្នុងវៀតណាម ដើម្បីរំលឹកនូវការចងចាំនៃទីតាំងសំខាន់ៗ ក្នុងការចាប់ផ្ដើមតស៊ូរបស់សមមិត្ត ហ៊ុន សែន លើសមភូមិរំដោះជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ដោយមានតាំងផ្ទាំងសិលាចារឹក នៅចំណុចអាងដាច់X16 «ដើមត្រយឹង» កាលពីជាង៤០ឆ្នាំមុន។

«ទិវាចងចាំនៃដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត» នឹងធ្វើឡើងជារៀងរាល់ឆ្នាំ ហើយរាល់ឯកសារនានារបស់សមមិត្ត ហ៊ុន សែន ពាក់ព័ន្ធនឹងដំណើរការតស៊ូលះបង់ជីវិត ដើម្បីជាតិមាតុភូមិត្រូវបានឆ្លាក់នៅវិមានឈ្នះ-ឈ្នះ ដើម្បីទុកឱ្យកូនចៅ ជំនាន់ក្រោយបានសិក្សារៀនសូត្រ និងចងចាំនូវព្រឹត្តិការណ៍មួយនេះ៕

នាយឧត្តមសេនីយ៍ សៅ សុខា និងអភិបាលខេត្តត្បូងឃ្មុំ សែនក្រុងពាលី បួងសួងអរគុណសន្តិភាព នៅតំបន់កោះថ្ម ចំណុចX16 ក្នុងស្រុកមេមត់ ត្រៀមរៀបចំពិធីរំលឹកខួបលើកទី៤៣ នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត នាថ្ងៃស្អែកនេះ***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ TV TbaungKhmum – ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ ដើម្បីទទួ]លបាន វីដេអូថ្មីៗ!!!https://www.youtube.com/watch?v=xmIH11Q_w9g&feature=youtu.behttps://web.facebook.com/tvtbaungkhmum/https://web.facebook.com/pditbk/http://pditbaungkhmum.org/

បាន​បង្ហោះ​ដោយ ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ នៅ សុក្រ 19 មិថុនា 2020
បណ្ណាល័យព័ត៌មាន
សេវាពេញនិយម
សេវាថ្មីៗ
ស្នងការរដ្ឋាន ២៤/២៤ ម៉ោង07144 22666
08887 37467
នគរបាលក្រុងសួង097778 0035
នគរបាលស្រុកត្បូងឃ្មុំ097778 0044
នគរបាលស្រុកពញាក្រែក097778 0045
នគរបាលស្រុកអូររាំងឪ097778 0048
នគរបាលស្រុកក្រូចឆ្មារ097778 0043
នគរបាលស្រុកមេមត់097778 0047
នគរបាលស្រុកតំបែរ097778 0046
TBOUNG KHMUM WEATHER
ព័ត៌មានជាប់ទាក់ទង

ភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

អ៊ីមែល : admin@tboungkhmum.gov.kh

លេខទូរស័ព្ទ : (+855)45 211 118

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ

កែប្រែចុងក្រោយ : 22 ម៉ោងមុន