រដ្ឋបាលខេត្តត្បូងឃ្មុំ

Tboungkhmum Provincial Administration

រដ្ឋបាលខេត្តត្បូងឃ្មុំ

Tboungkhmum Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

សិស្សប្រឡងជាប់បាក់ឌុបជាង៦០០នាក់ នៅស្រុកពញាក្រែក និងកំចាយមារ ទទួលបានរង្វាន់លើកទឹកចិត្តពីរដ្ឋមន្រ្តីក្រសួងសង្គមកិច្ច

ដោយ Adminចំនួនទស្សនា (47)

(ត្បូងឃ្មុំ)៖ សិស្សវិទ្យាល័យចំនួន៥កន្លែង នៅស្រុកពញាក្រែក និងស្រុកកំចាយមារ ដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ចាប់ពីនិទ្ទេស A ដល់ និទ្ទេស E រួមទាំងលោកគ្រូ អ្នកគ្រូ នាយកសាលា សរុបជាង ៦០០ នាក់ បានទទួលរង្វាន់លើកទឹកចិត្តពី ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ សរុបជាទឹកប្រាក់ជាង ១ម៉ឺន៧ពាន់ដុល្លារ។ ពិធីនេះបានប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ នៅសាលាស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
សិស្សមកពីវិទ្យាល័យចំនួន៥ នៃស្រុកពញាក្រែក និង ស្រុកកំចាយមារ គឺវិទ្យាល័យ ហ៊ុន សែន ពញាក្រែក វិទ្យាល័យ ជា ស៊ីម កណ្តោលជ្រុំ វិទ្យាល័យក្រែក វិទ្យាល័យជាច និង វិទ្យាល័យ ហេង សំរិន អន្លង់ជ្រៃ។ ចំពោះសិស្សដែលបានប្រឡងជាប់និទ្ទេស A ចំនួន ២ នាក់ បានទទួលម៉ូតូម្នាក់ ១ គ្រឿង និង ទឹកប្រាក់មួយចំនួន។
ឯកឧត្តមរដ្ឋមន្រ្តី វង សូត បានថ្លែងអំណរគុណ ចំពោះលោកគ្រូ អ្នកគ្រូ ថ្នាក់ដឹកនាំសាលា អាជ្ញាធរ ជាពិសេសមាតាបិតាអាណាព្យាបាល និងយុវសិស្សទាំងអស់ ដែលបានខិតខំរួមចំណែក បង្កលក្ខណៈងាយស្រួល និង អប់រំបណ្តុះបណ្តាលដល់សិស្សានុសិស្ស រហូតដល់យុវសិស្សទាំងនេះទទួលបានលទ្ធផលល្អនៅថ្ងៃនេះ ។
ឯកឧត្តមបានបន្ថែមថា យុវជនសម័យនេះ មានសំណាងល្អណាស់ ដោយកើតមកចំពេលដែលប្រទេសជាតិមានសុខសន្តិភាព និង អភិវឌ្ឍគ្រប់វិស័យ មានឱកាសសិក្សារៀនសូត្រនូវចំណេះវិជ្ជាយ៉ាងសំបូរបែបតាមចិត្តប្រាថ្នា។
ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រី វង សូត ក៏បានផ្តាំផ្ញើដល់អ្នពាក់ព័ន្ធទាំងឡាយជាពិសេសយុវសិស្សដែលបានប្រឡងជាប់នៅពេលនេះ ត្រូវបន្តខិតខំប្រឹងប្រែងសិក្សាបន្តទៀតនៅថ្នាក់ឧត្តមសិក្សាដើម្បីទទួលបានជោគជ័យក្នុងជីវិត ។
គួរបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំនេះ បានប្រព្រឹត្តទៅ កាលពីថ្ងៃទី១៩ និងថ្ងៃទី២០ ខែសីហា ហើយបានប្រកាសលទ្ធផល នៅថ្ងៃទី៩ និង ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ដោយមានបេក្ខជនចូលរួមប្រឡងជាង ១១ ម៉ឺននាក់ ក្នុងនោះបេក្ខជនប្រឡងជាប់ចំនួន ៧៩០៥២ នាក់ ដោយមានបេក្ខជនប្រឡងជាប់និទ្ទេស A ចំនួន ៤៤៣នាក់ ហើយសិស្សដែលបានប្រឡងជាប់ទាំងនោះ ជាពិសេសអ្នកដែលបានប្រឡងជាប់និទ្ទេស A បានទទួលរង្វាន់លើកទឹកចិត្តពីថ្នាក់ដឹកនាំជាបន្តបន្ទាប់ ៕

បណ្ណាល័យព័ត៌មាន
សេវាពេញនិយម
សេវាថ្មីៗ
ស្នងការរដ្ឋាន ២៤/២៤ ម៉ោង07144 22666
08887 37467
នគរបាលក្រុងសួង097778 0035
នគរបាលស្រុកត្បូងឃ្មុំ097778 0044
នគរបាលស្រុកពញាក្រែក097778 0045
នគរបាលស្រុកអូររាំងឪ097778 0048
នគរបាលស្រុកក្រូចឆ្មារ097778 0043
នគរបាលស្រុកមេមត់097778 0047
នគរបាលស្រុកតំបែរ097778 0046
TBOUNG KHMUM WEATHER
ព័ត៌មានជាប់ទាក់ទង

ភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

អ៊ីមែល : admin@tboungkhmum.gov.kh

លេខទូរស័ព្ទ : (+855)45 211 118

© 2019

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ

កែប្រែចុងក្រោយ : 14 ម៉ោងមុន