រដ្ឋបាលខេត្តត្បូងឃ្មុំ

Tboungkhmum Provincial Administration
ស្វែងរក

រក្សាសុខរួមទុក្ខពលរដ្ឋ!! អភិបាលខេត្តត្បូងឃ្មុំ បន្តចុះនាំយកអំណោយ ទៅចែកជូនពលរដ្ឋ២០១គ្រួសារបន្ថែម ក្រោយជម្លៀសទៅស្នាក់នៅទីទួលសុវត្ថិភាព

  • 864
  • ដោយ Admin

(ត្បូងឃ្មុំ)៖ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និងលោកស្រី បានបន្តដឹកនាំក្រុមការងារ មន្ទីរអង្គភាព អាជ្ញាធរស្រុក សាខាកាកបាទក្រហមខេត្ត ចុះពិនិត្យមើលស្ថានភាពប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងនាំយកអំណោយ ព្រមទាំងថវិការទៅចែកជូនពលរដ្ឋ ២០១គ្រួសារបន្ថែមទៀត ដែលរងគ្រោះដោយទឹកជំនន់ នៅស្រុកត្បូងឃ្មុំ។

ជាមួយការចុះតាមមើលស្ថានភាពការលិចលង់ តាមផ្លូវទឹកដ៏ធំល្វឹងល្វើយ ចុះទឹកឡើងគោករៀងរាល់ថ្ងៃនេះ ដោយសំណេះសំណាលផ្តល់ភាពកក់ក្តៅ និងពាំនាំប្រសាសន៍ផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៍ដូចជាឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ជូនចំពោះបងប្អូនដោយក្តីនឹកលឹក និងយកចិត្តទុកដាក់បំផុត ពីសុខទុក្ខបងប្អូន។

ជាមួយគ្នានោះ លោក អភិបាលខេត្ត និងលោកស្រី បានចែកជូននំចំណីដល់ក្មេងៗ ព្រមទាំងចែកថវិការផ្ទាល់ខ្លួនដល់ប្រជាការពារភូមិ កងកម្លាំង និងអ្នកដែលចូលរួមលើការងារមនុស្សធម៍នេះទាំងអស់ ដើម្បីជាការលើកទឹកចិត្ត ផ្តល់ភាពកក់ក្តៅ ទាំងពលរដ្ឋរងគ្រោះ និងបងប្អូនជាអ្នកជួយសង្គ្រោះយ៉ាងសស្រាក់សស្រាំ ធ្វើយ៉ាងណាជំរុញការងារចុះជួយ រក្សាសុខរួមទុក្ខជូនពលរដ្ឋ កាន់ផុសផុលបន្ថែមទៀត។

បើតាមលោក សេង សុខឿន អភិបាលស្រុកត្បូងឃ្មុំ និងលោក រស់ សុខន នាយកសាខាកាកបាទក្រហមខេត្ត បានឲ្យដឹងថា គ្រួសារទាំង២០១គ្រួសារ មកពី០៣ភូមិ ក្នុងឃុំជីរោទ៍ទី១ និងឃុំបឹងព្រួល ស្រុកត្បូងឃ្មុំដោយក្នុង១គ្រួសារៗ ទទួលបានគ្រឿងឧបភោគបរិភោគ និងថវិការ២មុឺនរៀល។ ក្នុងនាមគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុក លោក សេង សុខឿន បានត្រៀមកម្លាំងពេញ២៤ម៉ោង ដើម្បីសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលាផងដែរ៕


អត្ថបទទាក់ទង