រដ្ឋបាលខេត្តត្បូងឃ្មុំ

Tboungkhmum Provincial Administration

រដ្ឋបាលខេត្តត្បូងឃ្មុំ

Tboungkhmum Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ប្រកាសឲ្យចូលកាន់មុខតំណែងប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តត្បូងឃ្មុំថ្មី, ឯកឧត្តមទេសរដ្ឋមន្ត្រីកិត្តិសេដ្ឋា ចម ប្រសិទ្ធ នឹងធ្វើឲ្យបណ្តាញទឹកស្អាតនៅទីនេះ មានស្តង់ដារដូចនៅរាជធានីភ្នំពេញ

ដោយ Adminចំនួនទស្សនា (6)

(ត្បូងឃ្មុំ)៖ នៅសាលប្រជុំ(គ)សាលាខេត្តត្បូងឃ្មុំ រសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩នេះ ឯកឧត្តមទេសរដ្ឋមន្ត្រីកិត្តិសេដ្ឋា ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងសិប្បកម្ម និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញប្រកាសឲ្យចូលកាន់មុខតំណែងប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តត្បូងឃ្មុំថ្មី។

ពិធីនេះមានការចូលរួមពី ពីក្រុមប្រឹក្សាខេត្ត អភិបាលក្រុងស្រុក ថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំង មន្ទីរស្ថាប័នរដ្ឋនានានៅជុំវិញខេត្ត មន្រ្តីមន្ទីរឧស្សាហកម្មនិងសិប្បកម្មជាច្រើនរូបទៀត។

សូមបញ្ជាក់ថា លោក បុិញ វុត្ថា ពីអនុប្រធានមន្ទីរ ត្រូវបានប្រកាសឲ្យចូលកាន់មុខតំណែងជាប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តត្បូងឃ្មុំថ្មី ជំនួសលោក បុិញ ឈាងហ៊ន់ ដែលត្រូវចូលនិវត្តន៍ ។

លោក លោក បុិញ វុត្ថា ដែលទើបទទួលការតែងតាំងថ្មី បានឡើងមានចំណាប់អារម្មណ៍ និងប្តេជ្ញាចិត្តដឹកនាំស្ថានប័ននេះ ឱ្យមានប្រសិទ្ធភាពខ្ពស់ មានសាមគ្គីភាពផ្ទៃក្នុងល្អ សហការជាមួយជំនាញនានា និងអាជ្ញាធរខេត្ត ដើម្បីចូលរួមបម្រើសេវាឱ្យបានលឿន រហ័សជូនប្រជាពលរដ្ឋផងដែរ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងកោតសរសើរចំពោះស្នាដៃ លទ្ធផលការងារ ដែលមន្ទីរសម្រេចបានកន្លងមក និងស្នើឱ្យលោកប្រធានមន្ទីរថ្មី យកគំរូតាមលោកប្រធានមន្ទីរចាស់ ដោយបន្តដឹកនាំសាមគ្គីផ្ទៃក្នុង ជាពិសេសត្រូវធានារក្សាគុណភាពសុវត្ថិភាពអាហារ សម្រាប់សុខភាពជូនប្រជាពលរដ្ឋ។

ក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្រ្តីកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានសង្កត់ធ្ងន់ថា ក្នុងនាមក្រសួងជំនាញ ត្រូវបានពង្រឹងការងារនានា ក្នុងវិស័យឧស្សាហកម្ម និងសិប្បកម្មលើវិស័យឯកជន នៅតាមបណ្តា សិប្បកម្ម សហគ្រាសខ្នាតតូច និងមធ្យមក្នុងខេត្តត្បូងឃ្មុំ ដែលបានផលិតទំនិញគ្រប់ប្រភេទ សូមឱ្យមានការវេចខ្ចប់មានអនាម័យខ្ពស់តាមស្តង់ដា ដែលអាចទទួលយកបានធានាគុណភាព មិនធ្វើឱ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់ឡើយ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានបន្តថា ដោយឡែកបណ្តាញទឹកស្អាតវិញ បាននិងកំពុងអនុវត្តជាបន្តបន្ទាប់ ធ្វើឱ្យបានដល់ផ្ទះប្រជាពលរដ្ឋ នៅតាមជនបទនាពេលខាងមុខនេះ។ នៅក្នុងអណត្តិទី៦នេះ រាជរដ្ឋាភិបាលថ្មី បានដាក់ទិសដៅកែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យ ដើម្បីគាំពារ និងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋយើង នៅគ្រប់ទិសទីទាំងនៅទីក្រុង និងជនបទដើម្បីកាត់បន្ថយការលំបាកចាកចេញពីភាពក្រីក្រ របស់ប្រជាពលរដ្ឋមានជីវភាពកាន់តែប្រសើឡើងតទៅ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានជំរុញធ្វើយ៉ាងណា ឲ្យបណ្ដាញទឹកស្អាតនៅខេត្តត្បូងឃ្មុំ មានស្តង់ដារល្អ ដូចទៅនឹងរាជធានីភ្នំពេញផងដែរ៕

បណ្ណាល័យព័ត៌មាន
សេវាថ្មីៗ
ស្នងការរដ្ឋាន ២៤/២៤ ម៉ោង07144 22666
08887 37467
នគរបាលក្រុងសួង097778 0035
នគរបាលស្រុកត្បូងឃ្មុំ097778 0044
នគរបាលស្រុកពញាក្រែក097778 0045
នគរបាលស្រុកអូររាំងឪ097778 0048
នគរបាលស្រុកក្រូចឆ្មារ097778 0043
នគរបាលស្រុកមេមត់097778 0047
នគរបាលស្រុកតំបែរ097778 0046
TBOUNG KHMUM WEATHER
ព័ត៌មានជាប់ទាក់ទង

ភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

អ៊ីមែល : admin@tboungkhmum.gov.kh

លេខទូរស័ព្ទ : (+855)45 211 118

© 2019

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ

កែប្រែចុងក្រោយ : 6 ថ្ងៃមុន