កិច្ចប្រជុំក្រុមប្រឹក្សាខេត្តលើកទី៣ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ
ត្បូងឃ្មុំ៖ ថ្ងៃទី១៣ សីហា ២០១៩ រដ្ឋបាលខេត្តត្បូងឃ្មុំ មានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាខេត្តលើកទី៣ ក្រោមអធិបតីភាពឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីគណៈអភិបាលខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ដើម្បីពិភាក្សា និងអនុម័ត៖
១.សេចក្តីព្រាងកំណត់ហេតុលើកទី២
២.សេចក្តីព្រាងរបាយការណ៍រីកចម្រើនប្រចាំខែកក្កដា
៣.ផ្សេងៗ
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត ក៏បានណែនាំអោយមន្ទីរធនធានទឹក និងរដ្ឋបាលស្រុក ត្រៀមបង្កាទឹកជំនន់ ទន្លេមេគង្គ និងត្រូវត្រៀមទប់ស្តុកទឹកទុកសម្រាប់ការស្រោចស្រពនៅរដូវប្រាំង។






ព័ត៌មានជាប់ទាក់ទង