រដ្ឋបាលខេត្តត្បូងឃ្មុំ

Tboungkhmum Provincial Administration
ស្វែងរក

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ថ្លែងលើកឡើងថា គ្រូពេទ្យទាំងអស់ទូទាំងប្រទេស ដែលមិនទាន់បានចុះបញ្ជីគណ:គ្រូពេទ្យ ហាមដាច់ខាតមិនឲ្យព្យាបាលជំងឺ!!

  • 1.4ពាន់
  • ដោយ Admin

(ត្បូងឃ្មុំ)៖ ឯកឧត្តមសាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិកាក្រសួងសុខាភិបាល ថ្លែងសង្កត់ធ្ងន់បែបនេះ ក្នុងឪកាសអញ្ជើញជាអធិបតីប្រារព្ធ ទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្របន្តលើកទី៥ នៅខេត្តត្បូងឃ្មុំ ដែលរៀបចំឡើងនៅសាលប្រជុំមន្ទីរសុខាភិបាលខេត្ត នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩នេះ ដោយមានការចូលរួមពី លោកសាស្ត្រាចារ្យ លោកវេជ្ជបណ្ឌិត មកពីបណ្ដាមន្ទីរពេទ្យថ្នាក់ជាតិ លោកវេជ្ជបណ្ឌិត កែវ វណ្ណ: ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ លោកវេជ្ជបណ្ឌិត ឆន មុនី អនុប្រធានមន្ទីរ និងជាប្រធានគណ:គ្រូពេទ្យខេត្ត រួមជាមួយវត្តមានរបស់តំណាងគណៈគ្រូពេទ្យនៅតាមបណ្ដាខេត្តជុំវិញរួមមានខេត្ត៖ កំពង់ចាម, កំពង់ធំ, ក្រចេះ, ព្រៃវែងនិងវត្តមានរបស់ វេជ្ជបណ្ឌិត, គ្រូពេទ្យ មកពីគ្រឹះស្ថានរដ្ឋ និងឯកជនទូទាំងខេត្ត ដែល

ឯកឧត្តមសាស្ត្រាចារ្យ ប្រធានគណៈគ្រូពេទ្យកម្ពុជា រូបនេះថ្លែងបញ្ជាក់ថា គ្រូពេទ្យទាំងអស់ដែលបានមក ចុះបញ្ជីការ និងបន្តអាជ្ញាប័ណ្ណ នៃការអភិវឌ្ឍន៍វិជ្ជាជីវ:វេជ្ជសាស្ត្រ របស់គណ:គ្រូពេទ្យ គឺធានាបញ្ជាក់បានថា ជាគ្រូពេទ្យមួយដ៍ពេញលេញ មានសមត្ថភាពគ្រប់គ្រាន់ មានចំណេះដឹង ស្មារតីល្អ កាយសម្បទាមាំទាំ និងបានយល់ដឹង ដោយបង្កើនចំណេះដឹងថ្មីៗគ្រប់គ្រាន់ ក្នុងការដើរឲ្យទាន់សម័យកាលនៃការវិវឌ្ឍន៍ប្រភេទជំងឺ ថ្នាំពេទ្យ និងការព្យាបាល។

លោកវេជ្ជ:បណ្ឌិត កែវ វណ្ណ: បានឪ្យដឹងថា មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំមានគណៈវិជ្ជាជីវៈចំនួន៥ គឺ, គណៈគ្រូពេទ្យ, គណៈគិលានុបដ្ឋាក, គណ:ឆ្មប, គណ:ឪសថការី និងគណ:ទន្តពេទ្យ។
ចំពោះការផ្តល់សេវាសុខាភិបាលឯកជនទូទាំងខេត្ត ទាំងមន្ទីរសំរាកព្យាបាល បន្ទប់សម្រាកគ្រប់ប្រភេទ និងឪសស្ថានស្ថាន មានសរុប ៧៧៧កន្លែង។

លោក ប្រធានមន្ទីរសុខាភិបាលខេត្ត ឲ្យដឹងបន្តថា រយៈពេល៦ខែដើមឆ្នាំនេះ ការពិគ្រោះជំងឺរបស់ប្រជាពលរដ្ឋទាំងពីរភេទនិងគ្រប់វ័យទូទាំងខេត្តមានចំនួនសរុប ៣២៥៧៦៤ករណី ក្នុងនោះករណីថ្មីមានចំនួន ៣០៥១១០ករណី។ ដោយឡែកការសំរាកព្យាបាលនៅតាមមូលដ្ឋានសុខាភិបាលទូទាំងខេត្ត មានចំនួន១៤៤៨ករណី។

បើតាមលោក ឆន មុនី អនុប្រធានមន្ទីរសុខាភិបាលខេត្ត ឲ្យដឹងដែរថា គ្រូពេទ្យទូទាំងខេត្តត្បូងឃ្មុំ ស្ទើរតែ១០០% បានមកចុះបញ្ជីការ និងបន្តអាជ្ញាប័ណ្ណ នៃការអភិវឌ្ឍន៍វិជ្ជាជីវ:វេជ្ជសាស្ត្រ ដោយឡែកនៅសល់មួួយចំនួនតូចប៉ុណ្ណោះ ដែលមិនទាន់បានចុះ គឺជាគ្រូពេទ្យ ទើបចេញថ្មី។

ឆ្លៀតនៅក្នុងឪកាសនោះ លោក ឆន មុនី ក្នុងនាមជាប្រធានគណ:គ្រូពេទ្យខេត្តត្បូងឃ្មុំ បានអំពាវដល់ លោក លោកស្រីប្រធានការិយាល័យ ប្រធានមន្ទីរពេទ្យ ត្រូវយកចិត្តទុកដាក់ ប្រមូលណែនាំ គ្រូពេទ្យដែលនៅមិនទាន់ចុះបញ្ជីការ ឲ្យរួសរាន់ មកចុះបញ្ជីគណ:គ្រូពេទ្យ ដើម្បីឆ្លើយតបទៅនឹងការគោរពច្បាប់វិជ្ជាជីវ:សុខាភិបាល និងធានាឲ្យបាននូវការផ្តល់សេវាសុខាភិបាល ប្រកបដោយវិជ្ជាជីវ:៕ វិរៈ

អត្ថបទទាក់ទង