រដ្ឋបាលខេត្តត្បូងឃ្មុំ

Tboungkhmum Provincial Administration
ស្វែងរក

ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងបរិស្ថាន ដឹកនាំឯកឧត្ដមអភិបាលខេត្តត្បូងឃ្មុំ ដាំកូនត្នោត និងកូនឈើ ដើម្បីលើកតម្លៃអត្តសញ្ញាណជាតិ

  • 23
  • ដោយ Admin

ខេត្តត្បូងឃ្មុំ ៖ ដើមត្នោតត្រូវបានគេចាត់ទុកជាអត្តសញ្ញាណសម្គាល់ដ៏សំខាន់នៃដើមឈើខ្មែរ និងទឹកដីខ្មែរ ដែលមានប្រវត្តិផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយសង្គមខ្មែរ និងមានគុណតម្លៃដ៏មហិមា។ ក្នុងស្មារតីនេះ នាព្រឹកថ្ងៃពុធ ទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានអញ្ជើញដឹកនាំមន្ត្រីជាន់ខ្ពស់ និងថ្នាក់ដឹកនាំខេត្ត ចុះដាំកូនត្នោត និងកូនឈើផ្សេងៗទៀត នៅភូមិសាស្ត្រស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
ក្នុងឱកាសដ៏មានអត្ថន័យនេះ ឯកឧត្ដម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងឯកឧត្ដម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្ត ក៏បានអញ្ជើញចូលរួមអមដំណើរយ៉ាងខ្ជាប់ខ្ជួន ដើម្បីចូលរួមចំណែកក្នុងការអភិរក្ស និងលើកកម្ពស់ដើមត្នោត ក៏ដូចជាធនធានព្រៃឈើ ដែលជាផ្នែកមួយមិនអាចកាត់ផ្ដាច់បានពីវប្បធម៌ និងបរិស្ថាននៃប្រទេសកម្ពុជា។
សកម្មភាពនៃការដាំកូនត្នោត និងកូនឈើនាពេលនេះ គឺដើម្បីចូលរួមថែរក្សា បង្កើនគម្របព្រៃឈើ និងលើកតម្លៃដើមត្នោត ដែលជានិមិត្តរូបជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រកបដោយចីរភាព និងការការពារបរិស្ថាន។

អត្ថបទទាក់ទង