រដ្ឋបាលខេត្តត្បូងឃ្មុំ

Tboungkhmum Provincial Administration
ស្វែងរក

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យគម្រោងចំណូលថវិកា សម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ របស់រដ្ឋបាលត្បូងឃ្មុំ

  • 394
  • ដោយ Admin


នៅព្រឹកថ្ងៃទី២៩ ខែកក្ដដា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យគម្រោងចំណូលថវិកា សម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ។ កិច្ចប្រជុំនោះ ក៏មានការអញ្ជើញចូលរួមពីនាយករដ្ឋបាល នាយកទីចាត់ការ អង្គភាពពាក់ព័ន្ធ និងមន្ត្រីជំនាញ ជាច្រើនរូបទៀត។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា បើទោះបីជាទទួលនូវផលប៉ះពាល់ដោយសារ ការឆ្លងរីករាលដាល នៃជំងឺកូវីដ ១៩ ក៏ដោយ តែគម្រោងអភិវឌ្ឍន៍ នៅតែបន្តជំហ៊ាន ទៅតាមផែនការនៃឆ្នាំនីមួយៗ ជានិច្ច។ ដូច្នេះ យើងទាំងអស់គ្នា ត្រូវពិនិត្យមើលគម្រោងអាទិភាព ដែលបម្រើឲ្យប្រយោជន៍សាធារណៈ និងមានសក្តានុពលសំដៅពង្រីកសក្តានុពលសេដ្ឋកិច្ច និងទទួលផលពីគម្រោងអភិវឌ្ឍន៍នោះមកវិញ។ មួយផ្នែកទៀត ក្រៅពីគម្រោងចំណាយលើកិច្ចការរដ្ឋបាល និងគម្រោងសម្រាប់ការអភិវឌ្ឍបន្ថែម គម្រោងកែលម្អនូវហេដ្ឋារចនាសម្ព័ន្ធ ដែលទទួលរងនូវផលប៉ះពាល់ ដោយគ្រោះធម្មជាតិ ក៏ត្រូវបានដាក់បញ្ចូលដើម្បី ធានាបានការអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលជួយធ្វើអោយកម្រិតជីវភាពរបស់ប្រជាពលរដ្ឋកាន់តែប្រសើរ។
គូសបញ្ចាក់ថា គម្រោងចំណូលសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២នេះ ខេត្តត្បូងឃ្មុំ គ្រោងក្នុងរង្វង់ទឹកប្រាក់ប្រមាណ ២២ពាន់លានរៀល បើធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២១ មានត្រឹមតែ ១៥ពាន់លានរៀល ប៉ុណ្ណោះ ហើយគម្រោងថវិកានេះ នឹងត្រូវដាក់អនុម័ត នៅក្នុងកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្ត និងបញ្ចូនទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕

អត្ថបទទាក់ទង