រដ្ឋបាលខេត្តត្បូងឃ្មុំ

Tboungkhmum Provincial Administration
ស្វែងរក

លិខិតអនុញ្ញាតធ្វើអាជីវកម្មលក់ដុំ រាយ សម្ភារកសិកម្មដែលមានចម្ងាយមធ្យម

ទិដ្ឋភាពទូទៅ
អតិថិជនដែលមានសិទ្ធទទួលសេវា៖
  • ប្រជាពលរដ្ឋខ្មែរ និងជនបរទេសស្របច្បាប់
NEXT SECTION
Continue
សេចក្តីណែនាំ
នីតិវិធីនិងពាក្យស្នើសុំការស្នើសុំវិញ្ញាបនបត្របំពេញប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន
  1. អតិថិជនដាក់ពាក្យស្នើសុំសេវានៅមន្ត្រីផ្តល់ទទួលព័ត៌មានដែលនៅផ្នែកជួរមុខ
  2. អតិថិជនទទួលបង្កាន់ដៃទទួលពាក្យពីមន្ត្រីផ្តល់ព័ត៌មាន
  3. មន្ត្រីផ្តល់ទទួលព័ត៌មានបញ្ជូនពាក្យស្នើសុំទៅបេឡាករ
  4. អតិថិជនអញ្ជើញទៅបងប្រាក់ថ្លៃសេវានៅបេឡាករ
  5. អតិថិជនទទួលបង្កាន់ដៃបង់ប្រាក់ថ្លៃសេវា
  6. មន្ត្រីផ្តល់ទទួលព័ត៌មានបញ្ជូនពាក្យស្នើសុំទៅប្រធានការិយាល័យ
  7. ប្រធានការិយាល័យបញ្ជូនទៅមន្ត្រីបច្ចេកទេសដែលនៅផ្នែកជួរក្រោយ
  8. មន្ត្រីបច្ចេកទេសធ្វើដំណើរទៅទីតាំងស្នើសុំដើម្បីពិនិត្យនិងវាយតម្លៃ
  9. មន្ត្រីបច្ចេកទេសត្រូវធ្វើរបាយការណ៍បន្ទាប់ពីពិនិត្យនិងវាយតម្លៃរួច
  10. បញ្ជូនរបាយការណ៍មកប្រធានការិយាល័យ
  11. ប្រធានការិយាល័យដាក់របាយការណ៍ជូនអភិបាលរងដើម្បីពិនិត្យបន្ត
  12. បន្តដាក់របាយការណ៍ជូនអភិបាលដើម្បីពិនិត្យនិងសំរេចចុងក្រោយ
  13. មន្ត្រីរដ្ឋបាលក្រុង ស្រុក ខណ្ឌ ធ្វើការចុះលេខ
  14. បញ្ជូនអាជ្ញាប័ណ្ណទៅប្រធានការិយាល័យបន្ទាប់ពីចុះលេខរួច
  15. បញ្ជូនអាជ្ញាប័ណ្ណបន្តទៅមន្ត្រីផ្តល់ទទួលព័ត៌មានដែលនៅផ្នែកជួរមុខ
  16. ផ្តល់អាជ្ញាប័ណ្ណដែលជាលទ្ធផលជូនអតិថិជន។
NEXT SECTION
Continue
ដំណើរការផ្តល់សេវា
ដើម្បីទទួលបានសេវាលិខិតអនុញ្ញាតធ្វើអាជីវកម្មលក់ដុំ រាយ សម្ភារកសិកម្មដែលមានចម្ងាយមធ្យម អ្នកប្រើប្រាស់សេវាត្រូវយកភ្ជាប់មកជាមួយនូវឯកសារដូចខាងក្រោម៖
  • អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនរបស់អ្នកស្នើសុំថតចម្លងចំនួន ២ច្បាប់
  • ប្រវត្តិរូបសង្ខេបរបស់អាជីវករមានបិទរូបថត4×6ចំនួន២ច្បាប់
  • លិខិតអនុញ្ញាតដាក់ទីតាំងស្តុកចេញដោយមន្ទីរបរិស្ថានរាជធានី ខេត្ត(សម្រាប់ថ្នាំកសិកម្ម) ចំនួន២ច្បាប់
  • សញ្ញាបត្រជំនាញបសុព្យាបាល ចំនួន២ច្បាប់
  • វិញ្ញាបនបត្របញ្ជាក់ការឆ្លងវគ្គអប់រំសមត្ថភាព វិជ្ជាជីវៈសម្រាប់អាជីវកម្មលក់ដុំលក់រាយសំភារៈកសិកម្ម(ចេញដោយមន្ទីរកសិកម្ម និងនាយកដ្ឋាននីតិកម្មកសិកម្ម)ចំនួន២ច្បាប់
NEXT SECTION
Continue
តម្លៃសេវា
តម្លៃសេវាជាក់លាក់រយៈពេលអតិបរមាសុពលភាព
២៥ ០០០ រៀល០៧ថ្ងៃ (ថ្ងៃធ្វើការ)១ឆ្នាំ
NEXT SECTION
Continue
ទំនាក់ទំនង

ការិយាល័យច្រកចេញចូលតែមួយ

Contact us by address:
អាសយដ្ឋាន៖ សូមទំនាក់ទំនងការិយាល័យច្រកចេញ – ចូលតែមួយ ក្រុង ស្រុក ខណ្ឌ តាមបណ្តារាជធានី ខេត្ត ដែលអ្នករស់នៅ។

ដើម្បីទទួលបានសេវាសូមទាក់ទងទៅកាន់អង្គភាព ឬស្ថានប័នផ្តល់សេវាសារធាណៈដែលជិតលោកអ្នក ចុចទីនេះ ដើម្បីស្វែងរកអង្គភាព ឬស្ថានប័នក្នុងខេត្តបាត់ដំបង