រដ្ឋបាលខេត្តត្បូងឃ្មុំ

Tboungkhmum Provincial Administration
ស្វែងរក

ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាល ខេត្តត្បូងឃ្មុំ អញ្ជេីញកាត់វិញ្ញាសារប្រឡង ជ្រើសរើសបេក្ខជនឲ្យចូលបម្រើការងារនៅក្នុងសាលាខេត្តត្បូងឃ្មុំ

  • 385
  • ដោយ Admin

ព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាល ខេត្តត្បូងឃ្មុំ អញ្ជេីញកាត់វិញ្ញាសារប្រឡង ជ្រើសរើសបេក្ខជនឲ្យចូលបម្រើការងារនៅក្នុងសាលាខេត្តត្បូងឃ្មុំ ក្នុងក្របខ័ណ្ឌ​មន្ត្រី​រាជការស៉ីវីលក្រសួងមហាផ្ទៃ នៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ស្ថិត​នៅភូមិនិគមន៍លើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ​ ។ ​ក្នុងពិធី​កាត់វិញ្ញាសារប្រឡងក្របខ័ណ្ឌនាឱកាសនោះ ក៏មានកាអញ្ជើញចូលរួមពី ឯកឧត្ដម អភិបាលរងខេត្ត នាយករដ្ឋ​បាលខេត្ត និងគណៈកម្មការ​ប្រឡងជាច្រើនរូបទៀត។​​សូមបញ្ចាក់ថា ៖ ការប្រឡងជ្រើសរើសបេក្ខជនឲ្យចូលបម្រើការងារនៅក្នុងសាលាខេត្តត្បូងឃ្មុំ ក្នុងក្របខ័ណ្ឌ​មន្ត្រី​រាជការស៉ីវីលក្រសួងមហាផ្ទៃ មានបេក្ខជនសរុបចំនួន ១៣៣នាក់ ស្មើនឹង មាន៩បន្ទប់ ក្នុងនោះ ក្របខ័ណ្ឌមន្ត្រីគ្រប់រដ្ឋបាលជាន់ខ្ពស់៤បន្ទប់ ៦២នាក់ និងក្របខ័ណ្ឌមន្ត្រីក្រមការ ៥បន្ទប់ ៧១ នាក់។ ដោយឡែក ការប្រឡងក្របខ័ណ្ឌក្រសួងមហាផ្ទៃ សម្រាប់ខេត្តត្បូងឃ្មុំ មានរយះពេល១ព្រឹក មានចំនួន២ផ្នែក រួមមាន ក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់និងក្របខ័ណ្ឌមន្ត្រីក្រមការ មានវិញ្ញាសារ ជំនាញឯកទេស​និងភាសារអង់គ្លេស រយៈពេល២ម៉ោងដូចគ្នាផងដែរ៕

អត្ថបទទាក់ទង