រដ្ឋបាលខេត្តត្បូងឃ្មុំ

Tboungkhmum Provincial Administration
ស្វែងរក

ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណិត្តិទី៣ ដើម្បីពិនិត្យ និងអនុម័ត លើរបាយការណ៍រីកសម្រើនរបស់ខេត្ត

  • 465
  • ដោយ Admin

ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះ បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណិត្តិទី៣ ក្រោមអធិបតីភាពឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ។

កិច្ចប្រជុំនេះ ធ្វើឡើងនៅសាលប្រជុំ(ក)សាលាខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួម ពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ព្រមទាំងលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្តត្បូងឃ្មុំ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

កិច្ចប្រជុំនេះប្រព្រឹត្តិទៅ មានរបៀបវារៈចំនួន០៤ ត្រូវបានលើកឡើង រួមមាន៖១-ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណិត្តិទី ៣ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ២-ពិនិត្យ ពិភាក្សា និងអនុម័ត លើសេចក្តីព្រាងរបាយការណ៍រីកចម្រើនប្រចាំខែកក្កដា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ ៣-ពិនិត្យ ពិភាក្សា និងអនុម័ត លើសេចក្តីព្រាងសេចក្តីពា្រង គម្រោងថវិកាចំណូល និងចំណាយប្រចាំឆ្នាំ២០២២ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និង៤ -បញ្ហាផ្សេងៗ៕

អត្ថបទទាក់ទង