រដ្ឋបាលខេត្តត្បូងឃ្មុំ

Tboungkhmum Provincial Administration
ស្វែងរក

អភិបាលខេត្តត្បូងឃ្មុំ៖ អាហារូបករណ៍ បន្តការសិក្សានឹងផ្តល់ជូនសិស្សពូកែ និងសិស្សក្រីក្រពិតប្រាកដ ចំណែកកុំព្រូទ័រយួរដៃ រង់ចាំសិស្សប្រលងជាប់និទ្ទេសA មកទទួល!!

  • 1.3ពាន់
  • ដោយ Admin

(ត្បូងឃ្មុំ)៖ សូមប្អូនៗក្មួយៗខិតខំសិក្សាប្រលងជាប់ជាសិស្សពូកែនិទ្ទេសA នឹងទទួលបានកុំព្យូទ័រយួរដៃ១គ្រឿង និងអាហារូបករណ៍ បន្តការសិក្សាថ្នាក់បរិញ្ញាប័ត្រ នៅតាមសាកលវិទ្យាល័យ និងមហាវិទ្យាល័យនានា ចំណែកសិស្សក្រីក្រពិតប្រាកដ នឹងទទួលបានអាហារូបករណ៍ដូចគ្នាពី ស.ស.យ.ក ពីសម្តេចតេជោ គឺលោកតាហ៊ុនសែន។

ថ្លែងលើកទឹកចិត្ត ផ្តល់កាដូជំរុញដល់ការសិក្សាបែបនេះ ក្នុងឳកាសឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ រួមជាមួយអភិបាលរងខេត្ត ប្រធាននិងសមាជិក ស.ស.យ.កខេត្ត រួមទាំងមន្ត្រីក្រោមឳវាទ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩នេះ
បន្តចុះសំណេះសំណាល ជាមួយលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សជាង៣០០នាក់ ក្នុងវគ្គបំប៉នត្រៀមប្រលងបាក់ឌុប នៅវិទ្យាល័យទាំង៣ ក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ មានវិទ្យាល័យ ហេងសំរិន ចក, វិទ្យាល័យ ហ៊ុនសែន អូររាំងឪ និងវិទ្យាល័យ ហ៊ុនសែន ពាមជាំង។

ស្ថិតក្នុងឳកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានណែនាំឲ្យក្មួយៗត្រូវធ្វើខ្លួនជាកូនល្អ សិស្សល្អ មិត្តល្អ ពលរដ្ឋល្អ ប្រឹងប្រែងសង្វាតក្រេបយកចំណេះដឹង ដើម្បីអនាគតខ្លួន និងសង្គមជាតិទាំងមូល ពិសេសទឹកចិត្តឳពុកម្តាយ ដែលលោកខិតខំទំនុកបំរុងឲ្យយើងមកសិក្សា ព្រោះចង់ឃើញកូនមានអនាគតល្អ ដោយវិនិយោគលើការសិក្សារបស់កូន។
ដូច្នេះកុំឲ្យឳពុកម្តាយអស់សង្ឃឹម ត្រូវខំប្រលងឲ្យជាប់ លោកជឿជាក់ថាក្មួយៗអាចធ្វើបាន ដោយឡែកបន្ទាប់ពីជាប់ទី១២ ត្រូវបន្តការសិក្សាចាប់យកជំនាញ ដែលខ្លួនពេញចិត្តពិតប្រាកដ កុំរៀនតាមគ្នា ដែលមិនមែនជាអ្វីដែលយើងចូលចិត្ត នឹងត្រូវមាន៣ចំនុច ជាសំខាន់ នោះគឺចំណេះជំនាញ កុំព្យូទ័រ និងភាសា។

ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត ជំរុញឲ្យសិស្សានុសិស្សទាំងអស់កុំបោះបង់ចោលការសិក្សា ព្រោះថាក្មួយៗទាំងនេះហើយ ជាទំពាំងស្នងឬស្សី ជាអ្នកបន្តវេនពីលោក ក៍ដូចជាជាអ្នកដឹកនាំប្រទេស នៅថ្ងៃអនាគត។

ត្រង់ចំនុចនេះ ឯកឧត្តមបណ្ឌិត បញ្ជាក់ថា ឲ្យតែក្មួយៗជាសិស្សក្រីក្រនឹងស្រលាញ់ការសិក្សាពិតប្រាកដ លោកនឹងជួយទំនុកបំរ៉ុង ទោះបីត្រូវលក់ឡាន លក់ដីក៍ដោយ ព្រោះលោកក៍ជាអ្នកស្រលាញ់ការសិក្សា និងជាបញ្ញវ័នមួយរូបផងដែរ ពិសេសជូនពរឲ្យប្រលងជាប់គ្រប់ៗគ្នា។

បន្ថែមលើសពីនេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ក៍បានថ្លែងអំណរគុណ ដល់លោកគ្រូអ្នកគ្រូដែលជាមាតាបិតាទី២ របស់សិស្ស ដែលមានមនះសិកាជាតិខ្ពស់ មានឆន្ទៈម៉ុះម៉ុត ជាអ្នកបណ្តុះទំពាំងដ៍មានគុណភាព ដែលចំណាយពេលវេលា មកបង្រៀន ពិសេសបង្រៀនបន្ថែមក្នុងវគ្គបំប៉ននេះ ។

ក្នុងឳកាសនោះ ឯកឧត្តមបណ្ឌិត ក៍បានផ្តល់ជូនថវិការមួយចំនួនដល់លោកគ្រូអ្នកគ្រូ ដើម្បីជាការលើកទឹកចិត្ត ឧបត្ថម្ភដោយ ស.ស.យ.កខេត្ត ដែលមានលោក ម៉ៅ ឌុង ជាប្រធាន និងជានាយករដ្ឋបាលសាលាខេត្តត្បូងឃ្មុំ ដែលជួយលើកិច្ចការនេះ ជាបន្តបន្ទាប់រហូតមកផងដែរ៕

អត្ថបទទាក់ទង