រដ្ឋបាលខេត្តត្បូងឃ្មុំ

Tboungkhmum Provincial Administration
ស្វែងរក

រមណីដ្ឋានវប្បធម៌ប្រវត្តិសាស្រ្ត ហ្លួងព្រះស្តេចកន

  • 5.4ពាន់
  • ដោយ Admin

រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តហ្លួងព្រះសេ្តចកន ស្ថិតនៅភូមិនគរក្នុង ឃុំដូងតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ មានចម្ងាយ១៦,៥គីឡូម៉ែត្រពីទីរួមខេត្តត្បូងឃ្មុំ តាមផ្លូវជាតិលេខ៧។

            រមណីយដ្ឋាននេះគឺជាអតីតរាជធានីនៃអំឡុងពេលមុនអង្គរ។ វាត្រូវបានគេជ្រើសរើសជារាជធានីឡើងវិញនៅសតវត្សរ៍ទី១៦ ក្នុងអំឡុងរជ្ជកាលនៃហ្លួងព្រះសេ្តចកន (ស្តេចដែលមានឈ្មោះថា ព្រះបាទស្រីជេដ្ឋា)ផងដែរ។ បន្ទាប់មកវាត្រូវបានគេហៅថា ក្រុងស្រឡប់ពិជ័យបន្ទាយព្រៃនគរ ហើយក្រោយមកក្នុងរយៈពេលខ្លី “បន្ទាយព្រៃនរគ” រហូតដល់ឥឡូវនេះ។

            រមណីយដ្ឋានហ្លួងព្រះសេ្តចកនមានកំពែងព័ន្ធជុំវិញរាងការេប្រវែង ២,៥០០ម៉ែត្រ ក្នុងមួយជ្រុងៗ។ នៅសតវត្សរ៍ទី១៦ ហ្លួងព្រះស្តេចកន បានកសាងកំពែងព្រះវិហារវត្តអារាមមួយក្នុងបន្ទាយ និងកសាងវត្តមួយ ហើយយកមាសខ្មៅសាងព្រះពុទ្ធរូបមួយអង្គមានព្រះភ្នែន ១២ធ្នាប់ កម្ពស់២០ធ្នាប់តម្កល់ក្នុងព្រះប្រាសាទនោះ។

អត្ថបទទាក់ទង