រដ្ឋបាលខេត្តត្បូងឃ្មុំ

Tboungkhmum Provincial Administration

រដ្ឋបាលខេត្តត្បូងឃ្មុំ

Tboungkhmum Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ស្ថានភាពទូទៅក្នុងខេត្ត

ដោយ Adminចំនួនទស្សនា (777)

១.អំពីស្ថានភាពទូទៅ

ខេត្តត្បូងឃ្មុំ គឺជាខេត្តដែលទើបត្រូវបានបង្កើតថ្មី ដោយបំបែកចេញពីខេត្តកំពង់ចាម និងត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវបុរីរដ្ឋបាលប្រមូលផ្តុំរបស់ខេត្ត នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ  ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ខេត្តត្បូងឃ្មុំ មានហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់គ្នាខ្វាត់ខ្វែង មានសន្តិសុខ សណ្តាប់ធ្នាប់ និងសក្តានុពលលើគ្រប់វិស័យ ពិសេសផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម កសិកឧស្សាហកម្មដែលធ្វើឱ្យខេត្តមានការរីកចម្រើន និងការអភិវឌ្ឍនបានឆាប់រហ័ស ព្រមទាំង លើស្ទួលកំណើនសេដ្ឋកិច្ចខេត្ត និងប្រជាពលរដ្ឋមានកម្រិតជីវភាពធូរធារ។ ខេត្តត្បូងឃ្មុំ ស្ថិតនៅទិសបូព៌ានៃប្រទេសកម្ពុជាមានចម្ងាយ ១៥៥ គ.ម ពី រាជធានីភ្នំពេញ តាមផ្លូវជាតិលេខ៧ មានផ្ទៃដីសរុប ៥ ២៥០,៥១ គីឡូម៉ែត្រក្រឡា និងមានព្រំប្រទល់ ខាងលិចជាប់ខេត្តកំពង់ចាម ខាងត្បូងជាប់ខេត្តព្រៃវែង ខាងជើងជាប់ខេត្តក្រចេះ និងខាងកើតជាប់ប្រទេសវៀតណាម មានប្រវែង ១៤៣ គីឡូម៉ែត្រ ក្នុងខេត្តចំនួន ០២ គឺខេត្តតៃនិញ និងខេត្តប៊ិញភឿក ជាប់ខេត្តត្បូងឃ្មុំ មានស្រុកចំនួន ០២ គឺស្រុកពញាក្រែក និងស្រុកមេមត់។ ខេត្តត្បូងឃ្មុំ ចែកចេញជា ០៦ ស្រុក ០១ក្រុង មាន ០២ សង្កាត់ ៦២ ឃុំ និងមាន ៨៧៣ភូមិ ប្រជាពលរដ្ឋសរុប ចំនួនប្រមាណ ៨៥៧ ៩០០នាក់។

២.វិស័យសេដ្ឋកិច្ច

  • កំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០១៨ កន្លងទៅនេះ ទំហំពាណិជ្ជកម្មសរុបចំនួនប្រមាណ ៩៧០លានដុល្លារ ទំនិញនាំចេញ ទំនិញនាំចូលប្រមាណ ៣០០ លានដុល្លារ និងផលិតផលសរុបសម្រាប់មនុស្សម្នាក់ (GDP Per Capita) មានចំនួនប្រមាណ ១៣០២ ដុល្លារ។
  • ចក្ខុវិស័យ កម្ពុជានឹងក្លាយជាប្រទេសមានចំណូលមធ្សមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
  • ការងារបង្កបង្កើតផលស្រូវ បរិមាណស្រូវសរុបឆ្នាំ២០១៨ ប្រមាណ ៣១១ ៣៩៥ តោន និងនាំចេញស្រូវប្រមាណ ៨២ ៤៩០តោន។
  • ដំណាំកៅស៊ូប្រមាណ ៨០ ០០០ហត (កៅស៊ូលក្ខណៈកសិឧស្សាហកម្មប្រមាណ ៣២ ០០០ហត កៅស៊ូលក្ខណៈគ្រួសារប្រមាណ ៤៨ ០០០ ហត) ទិន្នផលកីស៊ូក្រែប ស្នើនឹង ១៤៩ ២១៦តោន។
  • ដំណាំស្វាយចន្ទីប្រមាណ ៨ ៨០៧ហត ទិន្នផលស្នើនឹង ១៤ ៥៣២តោន
  • ដំណាំម្រេចប្រមាណ ២ ៦៥១ហត ទិន្នផលស្មើនឹង ១៤ ០៥០តោន
  • ដំណាំដំឡូងមីប្រមាណ ៥៤ ០០០ហត ទិន្នផលស្មើនឹង ១ ០២៥ ២៤០ តោន។
  • ដំណាំស្វាយកែវល្មៀតប្រមាណ ១​ ៧៣៣ហត ទន្និផលស្មើនឹង ១១២ ៦៤៥តោន និងដំណាំរួមផ្សំផ្សេងៗជាច្រើនទៀត។
  • ខេត្តត្បូងឃ្មុំ មានច្រកចំនួន ០៧ ច្រក ក្នុងនោះ ច្រកព្រំដែនអន្តរជាតិ ចំនួន ០១ (ត្រពាំងផ្លុង) ច្រកព្រំដែនទ្វេភាគី ចំនួន ០២ (ដារ និងទន្លេចាម) និងច្រកទ្វារតំបន់ព្រំដែន ចំនួន ០៤ (ជាំក្រវៀន ដូចរ័ត្ន ចាន់មូល និងទន្លូង)
  • មានក្រុមហ៊ុនចំនួន ១០៤ ក្នុងនោះរួមមាន ក្រុមហ៊ុនចម្ការកៅស៊ូ ក្រុមហ៊ុនកែច្នៃជ័រ និងដើមកៅស៊ូ ក្រុមហ៊ុនចម្ការអំពៅ ក្រុមហ៊ុនចម្ការដំឡូងមី ក្រុមហ៊ុនសំណង់(កិនថ្ម) ក្រុមហ៊ុននាំចេញម្រេច ក្រុមហ៊ុនម្សៅដំឡូងមី ក្រុមហ៊ុនកែច្នៃសណ្តែកដី ក្រុមហ៊ុនធ្វើទីបជ័រ ក្រុមហ៊ុនកែច្នៃផ្លែស្វាយកែវល្មៀត និងក្រុមហ៊ុនស្វាយចន្ទី ។ល។
  • រោងម៉ាស៊ីនកិនស្រូវខ្នាតធំ ចំនួន ១៤កន្លែង
  • សហគ្រាសធុនតូច មធ្យម ចំនួន ៩៥កន្លែង
  • សិប្បកម្ម ចំនួន ៤៣៥កន្លែង
  • បច្ចុប្បន្ន ខេត្តត្បូងឃ្មុំ បានតបណ្តាញអគ្គីសនី ប្រមាណ ៩៣ភាគរយ។ តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នៅឆ្នាំ២០២០ នឹងតបណ្តាញអគ្គីសនីឱ្យបានគ្រប់ភូមិទាំងអស់ក្នុងខេត្ត។ តម្លៃអគ្គីសនី ប្រើលើស ១០KWh តម្លៃ ៤៨០រៀល/KWh ប្រើចាប់ពី ១១ ដល់ ៥០KWh តម្លៃ ៦១០រៀល/KWh និងប្រើចាប់ពី ៥១KWh ឡើងទៅ តម្លៃ ៧៩០រៀល/KWh

៣.វិស័យគមនាគមន៍

  • ខេត្តត្បូងឃ្មុំមានផ្លូវជាតិធំៗចំនួន ០២ខ្សែ គឺផ្លូវជាតិលេខ៧ និងលេខ៨ ដែលតភ្ជាប់ពីទីរួមខេត្តទៅក្រុង-ស្រុក ឃុំសង្កាត់ និងភូមិ ក្នុងនោះផ្លូវចាក់កៅស៊ូ មានប្រវែងប្រមាណ ៦៧២,១គីឡូម៉ែត្រ ផ្លូវបេតុង មានប្រវែង ៤៤,៥គីឡូម៉ែត្រ ផ្លូវក្រាលគ្រួសក្រហម មានប្រវែងប្រមាណ ២ ៤២២,៧គីឡូម៉ែត្រ មានស្ពានឆ្លងកាត់ទន្លេមេគង្គចំនួន ០២ខ្សែ គឺស្ពានមិត្តភាពកម្ពុជាជប៉ុន និងស្ពានស្ទឹងត្រង់ ក្រូចឆ្មារ ផ្លូវជាតិលេខ ៧១C តភ្ជាប់មកផ្លូវជាតិលេខ ៧។
ស្ពាន​គីហ្ស៊ូណា ត្រូវ​បាន​សម្ពោធ​ឲ្យ​ប្រើ​ប្រាស់នៅក្នុងឆ្នាំ២០០១ ហើយក៏ជា​ស្ពាន​ទី​មួយ​ដែល​ឆ្លង​កាត់​ ទន្លេ​មេគង្គ​កម្ពុជា ការ​សាង​សង់​ត្រូវ​ចំណាយ​ពេល​អស់​រយៈពេល ៣ ឆ្នាំ ​ ចំណាយទឹក​ប្រាក់​ចំនួន ៥៦ លាន​ដុល្លារ​អាមេរិក​ ជា​ជំនួយ​ពី​​ ប្រជាជនជប៉ុន រដ្ឋាភិបាល​ជប៉ុន ស្ពាន​នេះ​​មាន​ប្រវែង​ ១៥០០ ម៉ែត្រ ។
ពាក្យ គីហ្ស៊ូណា ជា​ភាសា​ជប៉ុន 絆 មានន័យ​ថា ចំណង​ភ្ជាប់

 ៤.វិស័យសង្គមកិច្ច

  • មន្ទីរពេទ្យបង្អែកចំនួន ០៦ មណ្ឌលសុខភាពចំនួន ៦៨ និងប៉ុស្តិ៍សុខភាពចំនួន ០២ ពិសេស កំពុងដំណើរការសាងសង់មន្ទីរពេទ្យខ្នាតធំ ដែលចំណាយថវិកា ប្រមាណជាង ៥០លានដុល្លារ
  • សាកលវិទ្យាល័យចំនួន ០១ វិទ្យាល័យចំនួន ២៤ អនុវិទ្យាល័យចំនួន ៥៥ បឋមសិក្សាចំនួន ៤០១ មត្តេយ្យសិក្សារដ្ឋចំនួន ២២៥ (សាលាមត្តេយ្យសិស្សាដាច់ដោយឡែកចំនួន ៤កន្លែង) មត្តេយសិក្សាសហគមន៍ចំនួ ១០២កន្លែង និងមត្តេយ្យសិក្សាឯកជនចំនួន ១៥កន្លែង
  • អាងធម្មជាតិតាវ៉ាន់ អាចផ្ទុកបរិមាណទឹក បានប្រមាណ ៣ ០០០ ០០០ម៉ែត្រគូប នឹងផ្គត់ផ្គង់ទឹកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់បានប្រមាណ ២០ ០០០ នាក់/ឆ្នាំ
  • មានអណ្តូងស្នប់ ៧៩៣ អណ្តូង
  • មានវត្តចំនួន ២៤៥ វិហារឥស្លាមចំនួន ១៣២ សូរ៉ាវចំនួន ២៤៧ វិហាគ្រឹស្តសាសនាចំនួន ១១ និងព្រះវិហារពុទ្ធសាសនាមហាយាន (វិហារចិន) ចំនួន ៣
  • ប្រជាពលរដ្ឋ មានជំនឿសាសនា ដូចជា សាសនាព្រះពុទ្ធ សាសនាឥស្លាម សាសនាគ្រឹស្ត និងសាសនាដទៃជាច្រើនទៀត។
បណ្ណាល័យព័ត៌មាន
សេវាពេញនិយម
សេវាថ្មីៗ
ស្នងការរដ្ឋាន ២៤/២៤ ម៉ោង07144 22666
08887 37467
នគរបាលក្រុងសួង097778 0035
នគរបាលស្រុកត្បូងឃ្មុំ097778 0044
នគរបាលស្រុកពញាក្រែក097778 0045
នគរបាលស្រុកអូររាំងឪ097778 0048
នគរបាលស្រុកក្រូចឆ្មារ097778 0043
នគរបាលស្រុកមេមត់097778 0047
នគរបាលស្រុកតំបែរ097778 0046
TBOUNG KHMUM WEATHER

ភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

អ៊ីមែល : admin@tboungkhmum.gov.kh

លេខទូរស័ព្ទ : (+855)45 211 118

© 2019

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ

កែប្រែចុងក្រោយ : 14 ម៉ោងមុន